Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ប្រាក់ សារ៉ាត់ ជំរុញដល់អាជ្ញាធរក្រុង-ស្រុក ជួយពន្លឿនក្នុងការអភិវឌ្ឍន៍មូលដ្ឋាន

spot_img

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបគម្រោងសកម្មភាពអាទិភាព សម្រាប់រៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ២០២៤-២០២៦ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានជំរុញដល់អាជ្ញាធរក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវបន្តកៀរគរថវិកាពីប្រភពនានាជួយគាំទ្រគម្រោងរបស់រដ្ឋបាលខេត្ត ក្រុង-ស្រុក និង ឃុំ-សង្កាត់ដែលបានស្នើឡើង ក្នុងគោលដៅអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែមានភាពរីកចំរើនបន្ថែមទៀត ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងជួយពន្លឿនកិច្ចអភិវឌ្ឍន៍ខេត្តកណ្តាល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។

ឯកឧត្ដម បានស្នើដល់សមាជិកក្នុងអង្គប្រជុំ ត្រូវចូលរួមពិនិត្យនិងផ្តល់យោបល់បន្ថែមទាំងខ្លឹមសារ និងទិន្ន័យឱ្យកាន់តែមានភាពត្រឹមត្រូវច្បាស់លាស់គ្រប់ជ្រុងជ្រោយ ដើម្បីជាប្រយោជន៍ក្នុងការប្រើប្រាស់លើកិច្ចអភិវឌ្ឍន៍របស់ខេត្តឱ្យចំគោលដៅ អាចសម្រេចគោលបំណងនិងចក្ខុវិស័យរបស់ខេត្ត ស្របទៅតាមតម្រូវការជាមូលដ្ឋានអាទិភាពជាក់ស្តែងរបស់ ប្រជាជនទូទាំងខេត្តសំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ ដើម្បីធ្វើឱ្យដំណើរការនៃការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ទទួលបានជោគជ័យ ឯកឧត្តមបានណែនាំដល់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវកំណត់បញ្ហាស្នូលហើយត្រូវដំណោះស្រាយឱ្យបានល្អ ត្រូវចាត់អតិភាពគម្រោង ដើម្បីអនុវត្តស្របទៅតាមតម្រូវការជាក់ស្ដែងរបស់មូលដ្ឋានខ្លួន។ ជាពិសេសត្រូវខិតខំឱ្យអស់ពីលទ្ធភាព ក្នុងការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល និងផែនការអភិវឌ្ឍន៍នានាបានទាន់ពេលវេលា តាមការកំណត់ផងដែរ៕ រក្សាសិទ្ធដោយ ៖ ឈុនហ៊ាត

spot_img
×