Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសថៃទើបនឹងងើបពីវិបត្ដិសេដ្ឋកិច្ច ប្រឈមនឹងកង្វះខាតកម្លាំងពលកម្មច្រើន

spot_img

រាជធានីបាងកក៖ នៅក្នុងរដ្ឋាភិបាលចាំផ្ទះរបស់របស់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដីថៃ បានផ្ដល់ឋានៈស្របច្បាប់ ដល់ពលករបរទេសខុសច្បាប់ រាប់លាននាក់ ហើយរហូតមកដល់ពេលនេះ ក៏គ្មានគណបក្សនយោបាយណាមួយ នៅក្នុងប្រទេសថៃ មានគោលនយោបាយ បណ្ដេញកម្មករចំណាកស្រុក មកពីប្រទេសជិតខាង ចេញពីប្រទេសរបស់ខ្លួននោះដែរ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៦ ខែមិថុនា ថា ការបោះឆ្នោតសកលរបស់ប្រទេសថៃ កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៣ ទើបនឹងកន្លងផុតទៅថ្មីៗនេះ មិនមានគណបក្សនយោបាយណាមួយ បើកយុទ្ធនាការ ប្រកាសអំពីគោលនយោបាយរបស់ពួកគេ ធ្វើមាតុភូមិនិវត្តន៍ដល់ពលករចំណាកស្រុកបរទេស ចេញពីប្រទេសថៃ នោះឡើយ។ ជាការពិតណាស់ សេដ្ឋកិច្ចរបស់ប្រទេសថៃ ទើបនឹងងើបឡើងវិញ ហើយនៅតែបន្តប្រឈមមុខនឹងកង្វះខាតកម្លាំងពលកម្ម នៅក្នុងវិស័យជាច្រើន មានដូចជា វិស័យទេសចរណ៍ និង សំណង់…ជាដើម។

រដ្ឋាភិបាលបន្ទាប់ នឹងចាត់វិធានការជាច្រើន ដើម្បីធានាឲ្យបានយ៉ាងរលូន សម្រាប់ការធ្វើចំណាកស្រុក ដោយស្របច្បាប់ និង សិទ្ធិការងារជាមូលដ្ឋាន ដោយធ្វើការងារជាមួយនឹងរដ្ឋាភិបាល នៃប្រទេសជិតខាង សម្រាប់ពលករណាម្នាក់ ចង់មកកាន់ប្រទេសថៃ។ ជាមួយគ្នានេះដែរ ក្រុមជួយពលករខ្មែរ ឡាវ និង មីយ៉ាន់ម៉ា ឬ ភូមា នៅក្នុងប្រទេសថៃ បានទទួលស្គាល់ ថា ពួកគេមានការព្រួយបារម្ភ អំពីស្ថានភាពរបស់ពលករ ខណៈមានការលេចឮនូវពាក្យចចាមអារ៉ាម ថា ពួកគេនឹងមិនអាចធ្វើការងារ នៅក្នុងប្រទេសថៃ បានបន្ដទៀត។

លោក រី ឆាយ (Ry Chay) អនុប្រធានទី១ នៃសមាគមសប្បុរសធម៌កម្ពុជា បានបញ្ជាក់ ថា មានជនជាតិថៃមួយក្រុមតូច កំពុងតែផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ថា ពលករ មកពីប្រទេសជិតខាង រួមមាន ខ្មែរ ភូមា និង ឡាវ ត្រូវតែវិលឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ដោយសារពលករទាំងនោះលែងចង់ នៅក្នុងប្រទេសថៃ។ ពួកគេបានបំភ្លៃព័ត៌មានផ្លូវការ ជុំវិញការនិយាយ ថា អាជ្ញាធរថៃ នឹងមិនត្រូវការពលករចំណាកស្រុកខ្មែរ និងឡាវ បន្ដទៀត នោះឡើយ ហើយបានផ្សព្វផ្សាយពាសពេញប្រទេសថែមទៀតផង»។

លោកអនុប្រធានទី១ នៃសមាគមសប្បុរសធម៌កម្ពុជា បានបន្ដ ថា «ខ្ញុំបានទទួលការហៅទូរស័ព្ទជាច្រើនថ្ងៃមកហើយ ពីពលករខ្មែរ នៅក្នុងប្រទេសថៃ ខណៈមានការព្រួយបារម្ភ ពាក់ព័ន្ធនឹងព័ត៌មាននេះ ព្រោះពួកគេនៅតែចង់ធ្វើការ នៅក្នុងប្រទេសថៃ បន្ដទៀត។ ទន្ទឹមគ្នានេះដែរ ខ្ញុំបានពន្យល់ដល់ពួកគេតាមទូរស័ព្ទ និង នៅលើទំព័រហ្វេសប៊ុករបស់ខ្ញុំ ហើយឥឡូវនេះ ពលករ ប្រហែលជា៦០ភាគរយ នៅក្នុងចំណោមពួកគេ បានយល់ដឹងអំពីព័ត៌មាននេះ ពីអាជ្ញាធរថៃ រួចរាល់អស់ហើយ»។

លោក រី ឆាយ បានសង្កត់ធ្ងន់ ថា ការយល់ច្រឡំមួយចំនួន បានកើតឡើង ក្រោយពេលអាជ្ញាធរថៃ បានជូនដំណឹងដល់និយោជក ថា ពួកគេលែងត្រូវការចុះបញ្ជីកូតាកម្មករ នៅក្នុងមន្ទីរការងារ នៅក្នុងទីក្រុងបាងកក ដូចមុនទៀតហើយ។ ឥឡូវនេះ ពួកគេអាចទៅចុះបញ្ជីបាន នៅតាមមន្ទីរនានា នៅក្នុងខេត្ត ដែលពួកគេប្រកបអាជីវកម្ម។

លោក រី ឆាយ (Ry Chay) អនុប្រធានទី១ នៃសមាគមសប្បុរសធម៌កម្ពុជា បានបន្ដ ថា «ឥឡូវនេះ អាជ្ញាធរថៃ អនុញ្ញាតដល់និយោជក ដែលត្រូវការពលករចំណាកស្រុកខ្មែរ និង ឡាវ មកដាក់ពាក្យ នៅតាមខេត្តរៀងៗខ្លួន ព្រោះវាមានភាពងាយស្រួល ដល់ពួកគេ»។

គណៈរដ្ឋមន្ត្រីថៃ កាលពីសប្តាហ៍មុន បានអនុម័ត លើការបន្តកិច្ចសន្យាការងារ ដោយបានអនុញ្ញាតឱ្យកម្មករចំណាកស្រុក ជាង ២០០ ០០០នាក់ នៅតែអាចរក្សាការងាររបស់ពួកគេដដែល។ រីឯការបន្តកិច្ចសន្យានេះ នឹងធ្វើឡើង ក្រោមលក្ខខណ្ឌ នៃអនុស្សរណៈនៃការយោគយល់គ្នាយ៉ាងទូលំទូលាយមួយ សម្រាប់គ្រប់គ្រងពលកម្មចំណាកស្រុក នឹងមានរយៈពេល រហូតដរាបណារដ្ឋាភិបាលបច្ចុប្បន្ន នៅតែស្ថិតក្នុងដែនសមត្ថភាពថែទាំរបស់ខ្លួន។ ប៉ុន្ដែវិធានការទាំងនេះ នឹងត្រូវពិនិត្យឡើងវិញ ក្រោយពេលរដ្ឋាភិបាលថ្មី ត្រូវបង្កើតឡើង។

បើតាមឧបនាយករដ្ឋមន្ត្រី លោក វីសសានូ ក្រាង៉ាម (Wissanu Krea-ngam) បានឲ្យដឹង ថា បើគ្មានការពង្រីកបន្ថែមណាមួយទេនោះ ពលករចំណាកស្រុក នឹងត្រូវវិលត្រឡប់ទៅប្រទេសរបស់ពួកគេវិញ ហើយរង់ចាំរហូតដល់មានរដ្ឋាភិបាលថ្មី ចូលកាន់អំណាច ទើបពួកគេអាចត្រឡប់មកធ្វើការ នៅក្នុងប្រទេសថៃ បាន៕ រក្សាសិទ្ធដោយ ៖ សារាយSN

spot_img
×