Tuesday, March 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាងក្រមុំម្នាក់ទៅចូលរួមមង្គលការបងរបស់មិត្តភក្តិកាលពី ១០ឆ្នាំមុន អីលូវប្ដូរស្ថានភាពពីភ្ញៀវ មកជាកូនក្រមុំ តែកូនកំលោះមនុស្សដដែល

នាងក្រមុំវៀតណាមម្នាក់ បានចែករំលែករឿងរ៉ាវ ធ្លាប់ទៅស៊ីការបងប្រុសជិតផ្ទះម្នាក់កាលពី ១០ឆ្នាំមុន តែពេលនេះនាងក្លាយជាកូនក្រមុំរបស់គេ និងបានអះអាងយ៉ាងម៉ឺងម៉ាត់ថា នាងមិនមែនជាជនទី៣ទេ។

ព្រហ្មលិខិត ជារឿងមួយដែលគ្មានអ្នកណាដឹងមុនឡើយ យើងគ្មានថ្ងៃដឹងថា តើអនាគត អ្នកណាជាគូជីវិតរបស់យើង និង តើយើងនឹងបានរៀបការជាមួយអ្នកណាឡើយ? ដូចគ្នានឹងគូស្នេហ៍ជនជាតិវៀតណាម ១គូនេះដែរ កាលពីខាងស្រីនៅក្មេង នាងធ្លាប់បានទៅចូលរួមពិធីមង្គលការរបស់ខាងប្រុស លុះពេលវេលាកន្លងទៅ នាងក៏បានរំកិលឋានៈ ពីភ្ញៀវ មកជាកូនក្រមុំខ្លួនឯងម្ដង។

តាមរយៈរូបភាព ក្នុងអំឡុងពេលនោះ នាងនៅជាក្មេងស្រីវ័យជំទង់នៅឡើយ នាងបានថតរូបជាមួយបងប្រុសអ្នកជិតផ្ទះម្នាក់ទុកជាអនុស្សាវរីយ៍ និងចូលរួមជូនពរឱ្យសេចក្ដីស្នេហារបស់គាត់រីករាយ និងស្រស់ថ្លា តែគ្មាននរណានឹកស្មានដល់ឡើយថា អនាគត នាងនឹងក្លាយជាភរិយារបស់គាត់។

ប្រាកដណាស់ មនុស្សជាច្រើនអាចនឹកសង្ស័យចំពោះសម្ព័ន្ធភាពស្នេហ៍នេះ តែនាងបានអះអាងថា នាងមិនបានចូលទៅធ្វើជាជនទី៣ បំផ្លាញសេចក្ដីសុខគ្រួសារអ្នកណាឡើយ ព្រោះខាងប្រុសបានលែងលះដាច់ជាមួយអតីតភរិយារួចហើយ មុននឹងមកជួបនាង។

“កាលពីជិត ១០ឆ្នាំមុន ខ្ញុំបានទៅចូលរួមពិធីមង្គលការរបស់បងប្រុសរបស់អ្នកជិតផ្ទះម្នាក់ដោយគ្មានគិតអ្វីទាំងអស់ តែពេលនេះខ្ញុំបានក្លាយជាភរិយារបស់គាត់ ខ្ញុំមិនបានធ្វើឱ្យគ្រួសារគាត់បែកបាក់គ្នាទេ ពួកគាត់លែងលះគ្នាតាំងពី ២-៣ឆ្នាំមុនម្ល៉េះ មុននឹងយើងរៀបការនឹងគ្នា”

រឿងរ៉ាវនេះ បានទទួលការចាប់អារម្មណ៍យ៉ាងច្រើនពីបណ្ដាញសង្គមអនឡាញ អ្នកខ្លះក៏នៅតែនឹកសង្ស័យអំពីសម្ព័ន្ធភាពស្នេហ៍មួយនេះ តែភាគច្រើននាំគ្នាសរសើរចំពោះព្រហ្មលិខិតស្នេហ៍មួយនេះ…”គឺជាគោលបំណងរបស់ព្រះជាម្ចាស់”… “ព្រហ្មលិខិតតែងតែពិសេសជានិច្ច យើងមិនដែលដឹងមុនថា យើងនឹងជួបនរណា ស្រឡាញ់នរណា និងរៀបការជាមួយនរណាឡើយ”… “អូ! ជួនកាលមនុស្សប្រុសម្នាក់ ជិតស្និទ្ធជាមួយខ្ញុំខ្លាំងណាស់ តែមិនទាន់ដល់ពេលវេលា គេក៏មិនទាន់បង្ហាញខ្លួនដែរ…”៕

×