Wednesday, May 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នុះ! កើតរឿងធំហើយ! នាងក្រមុំម្នាក់ដើរសបភីង ស្អាតរហូតដល់អ្នកណាៗក៏ងាកមើល តែចុងក្រោយក្លាយជាភ័ស្តុតាងសំខាន់…

ឃ្លីបមួយក្នុងចំណោមឃ្លីបជាច្រើនដែលត្រូវបានផូស្តនៅក្នុង Douyin បណ្ដាញសង្គមល្បីល្បាញរបស់ប្រទេសចិន គឺឃ្លីបរបស់ស្ត្រីអ្នកថតរូបអាជីពម្នាក់ ដែលបានថតជាឃ្លីបវីដេអូ រូបស្រីស្អាតម្នាក់ ដឹកដៃគ្នាជាមួយបុរសវ័យកណ្ដាលម្នាក់ និងកំពុងនាំគ្នាដើរសបភីងនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ល្បីល្បាញមួយក្នុងទីក្រុងធំមួយ ដោយអ្នកថតបានផ្ដិតយករូបភាពទាំងនោះ ដោយសារតែស្ត្រីរូបនោះមានមុខមាត់ស្រស់ស្អាត និងរូបរាងស្អាត ជំពប់ភ្នែកខ្លាំងពេក ដោយបានតាំងចិត្តថា គ្រាន់តែទុកជាឃ្លីបមួយជាការស្ងើចសរសើរពីភាពស្រស់ស្អាតដ៏ឥតខ្ចោះរបស់នាងក្រមុំម្នាក់នោះតែប៉ុណ្ណោះ។

តែនៅពេលឃ្លីបនោះក្លាយជាឃ្លីបដ៏ល្បីល្បាញ មានអ្នកចូលមើលរាប់សិបលានដងរួចមក ស្រាប់តែវាបានក្លាយជាភ័ស្តុតាងដ៏សំខាន់មួយទៅវិញ នៅពេលមានការរកឃើញថា បុរសដែលដើរដឹកដៃជាមួយស្រីស្អាតម្នាក់នោះ គឺជាមនុស្សម្នាក់ដែលមានឋានៈខ្ពស់នៅក្នុងជួរគណៈកម្មការគ្រប់គ្រងជាន់ខ្ពស់ និងជាអគ្គលេខាធិការគណៈកម្មការបក្សដ៏ល្បីមួយ និងថែមទាំងមានតំណែងជាអ្នកចាត់ការទូទៅនៅក្នុងក្រុមហ៊ុនថាមពល និងប្រេងឥន្ធនៈរបស់ប្រទេសមួយទៀតផង ហើយប្រាកដណាស់ បុរសម្នាក់នេះ មានភរិយាហើយ។

ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ស្ត្រីនៅក្នុងឃ្លីបដែលដើរដឹកដៃជាមួយបុរសល្បីឈ្មោះនោះ ប្រហែលជាមានសម្ព័ន្ធភាពជាភរិយាសម្ងាត់របស់បុរសរូបនោះ និងអ្វីដែលអស្ចារ្យជាងនោះទៅទៀត គឺនាងធ្វើការនៅក្នុងស្ថាប័នជាមួយភរិយារបស់បុរសនោះទៀតផង៕

×