តើនេះជារឿងពិត ឬគ្រាន់តែជាការរៀបចំឆាកថតវីដេអូ? អតិថិជនស្រីស្អាតស្លៀកតែកន្សែងពោះគោ ១គត់ បក់ដៃហៅ រួចឡើងជិះតាក់ស៊ី…តៃកុងចង់ផ្អើល តែពេលមើលចប់ អ្នកលេងបណ្ដាញសង្គមជឿថា នេះគ្រាន់តែជាការរៀបចំឈុតឆាកដើម្បីថតវីដេអូប៉ុណ្ណោះ។
ក្លាយជាឃ្លីបល្បីនៅក្នុងពិភពបណ្ដាញសង្គមរបស់ទីក្រុងហុងកុងភ្លាមៗ ក្រោយពីស្ត្រីម្នាក់ស្លៀកតែកន្សែងពោះគោ ១គត់ជាប់នឹងខ្លួន ឡើងជិះតាក់ស៊ី…បន្ទាប់ពីនោះមក ក៏ចាប់ផ្ដើមស្លៀកខោអាវនៅក្នុងឡាន ដោយថែមទាំងលើកជើងស្លៀកខោលីអូ ធ្វើឱ្យអ្នកបើកតាក់ស៊ីដល់ថ្នាក់ស្រែកចាច! “អូ ព្រះជាម្ចាស់!” ទៀតផង។

តែយ៉ាងណាក្ដី នៅពេលចុងបញ្ចប់នៃហេតុការណ៍នេះ អ្នកលេងបណ្ដាញសង្គមជាច្រើន គិតថា នេះគឺជារឿងដែលគេរៀបចំធ្វើឡើង ដើម្បីថតជាវីដេអូតែប៉ុណ្ណោះ។
វេបសាយ HK01 បានរាយការណ៍ថា ឃ្លីបវីដេអូនេះ មានប្រវែង ៥នាទី ៥២វិនាទី បង្ហាញពីស្ត្រីម្នាក់ដែលនិយាយភាសាបរទេស បានឡើងជិះតាក់ស៊ី ទាំងខ្លួនប្រាណ រុំដោយកន្សែងពោះគោតែ ១ផ្ទាំងប៉ុណ្ណោះ ក្រោយពីប្រាប់គោលដៅទៅអ្នកបើកហើយ នាងក៏ចាប់ផ្ដើមនិយាយទូរស័ព្ទ។
ខណៈពេលចេញដំណើរ នាងបានទាញខោក្នុងចេញពីក្នុងកាបូបដៃ និងនិយាយពាក្យថា “បងសម្លាញ់” និង “អូនស្រឡាញ់បង” ជាមួយអ្នកនៅក្នុងទូរស័ព្ទ ដែល សន្និដ្ឋានថា ប្រហែលជានាងនិយាយជាមួយគូស្នេហ៍របស់នាង។ បន្ទាប់ពីនោះ ខណៈពេលនិយាយទូរស័ព្ទ នាងបានដោះស្បែកជើង និងស្រោមជើងចេញ ធ្វើឱ្យអ្នកបើកតាក់ស៊ីនឹកចម្លែកចិត្តយ៉ាងខ្លាំង។

ក្រោយពីនិយាយទូរស័ព្ទរួចរាល់ នាងក៏លើកជើងឡើង ដើម្បីស្លៀកខោក្នុង រួចទាញកន្សែងពោះគោមកគ្របវិញ…នៅពេលឃើញបែបហ្នឹង អ្នកបើកតាក់ស៊ីបានត្រឹមតែ លាន់មាត់ដដែលៗថា “អូ ព្រះជាម្ចាស់! អ្នកនាងកំពុងប្រុងធ្វើអីហ្នឹង? អូយ កុំអី កុំអី!”
ស្ត្រីរូបនោះ បានសុំឱ្យអ្នកបើកតាក់ស៊ី មានសមាធិក្នុងការបើកឡាន តែអ្នកបើកតាក់ស៊ីបាននិយាយយ៉ាងច្បាស់ៗថា “អូខេ! តែអ្នកនាងលេងធ្វើបែបហ្នឹង ខ្ញុំបើកឡានមិនកើតទេ”
នាងសួរទៅអ្នកបើកតាក់ស៊ីថា “ហេតុអីបានបើកឡានមិនកើត?” និងមិនខ្វល់ពីគេឡើយ នាងទាញយកអាវឈុតចំហស្មា មកពាក់…អ្នកបើកតាក់ស៊ី ក៏ស្រែកឡើង “អូ!!” និង “វ៉ាវៗ!” ជាច្រើនដង។ នាងក៏សួរដោយក្ដីមួម៉ៅថា “មើលខ្ញុំធ្វើអី?!”

ក្រោយពីមកដល់គោលដៅ អ្នកបើកក៏សួរទៅស្ត្រីនោះថា តើនាងមានគូស្នេហ៍ប៉ុន្មាននាក់? តែស្ត្រីរូបនោះមានអារម្មណ៍ថា សំណួរនេះចម្លែកណាស់ រួចហើយអ្នកបើកតាក់ស៊ីក៏អធិប្បាយថា រូបគេក៏ចង់ធ្វើជាសង្សាររបស់នាងដែរ និងប្រាប់ថា គេមិនគិតលុយថ្លៃជិះលើកនេះទេ ដើម្បីប្ដូរនឹងការបានលេខទូរស័ព្ទរបស់នាង…តែនាងបែរជាឆ្លើយមកវិញថា “អត់ទេ”
យ៉ាងណាក្ដី អ្នកបើកក៏មិនព្រមអស់សង្ឃឹមដែរ គេបានប្រាប់ឱ្យស្ត្រីរូបនោះ ឱ្យទាក់ទងមកគេ នៅពេលណាដែលនាងចង់ជិះតាក់ស៊ីលើកក្រោយៗទៀត ហើយនាងក៏ឆ្លើយថា “អូខេ”
ទាំងអស់នេះ មើលតាមរយៈភាសាដែលនិយាយ និងសំនៀងរបស់អ្នកទាំង២ហើយ គេគិតថា ទីកន្លែងថតឃ្លីបវីដេអូនេះ ដូចជាមិនមែននៅក្នុងទីក្រុងហុងកុងទេ។
យ៉ាងណាក្ដី អ្នកលេងបណ្ដាញសង្គមមួយចំនួន បាននិយាយថា ឥរិយាបថផ្លាស់ខោអាវរបស់ស្ត្រីរូបនោះ មើលទៅដូចជាខំប្រឹងបន្លំធ្វើពេក ហើយរូបនាងបានសម្លឹងមើលកាមេរ៉ាជាញឹកញាប់ និងការដែលនាងឡើងជិះតាក់ស៊ីដោយស្លៀកតែកន្សែងពោះគោបែបនេះ ក៏មិនសមហេតុសមផលដែរ។ ដូច្នេះហើយទើបមនុស្សជាច្រើន គិតថា នេះគ្រាន់តែជារៀបចំថតជាវីដេអូក្នុងគោលបំណងអ្វីម្យ៉ាងតែប៉ុណ្ណោះ៕









