Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន នៅតែមានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ ឆ្នាំ២០២៣នេះ

spot_img

ភ្នំពេញ៖ ស្ថិតិពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឲ្យដឹងថា ប្រទេសចិន នៅតែមានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ សរុបជាង ៥.០៧ពាន់លានដុល្លារ ក្នុងរយៈពេល ៤ខែ ចាប់ពីខែ មករា-ឧសភា ឆ្នាំ ២០២៣ កើនឡើហ ១.៧ភាគរយ។

ដោយឡែកសហរដ្ឋអាមេរិក ស្ថិតនៅលេខរៀងទីពីរ មានទំហំពាណិជ្ជកម្មសរុបទាំងនាំចេញ និងនាំចូលប្រមាណជាង ៣.២ពាន់លានដុល្លារ ថយចុះជាង ១៤ភាគរយ។ ចំណែកឯប្រទេសវៀតណាម នៅលេខរៀងទី៣ បន្ទាប់មកមានប្រទេសថៃ  ជប៉ុន សិង្ហបុរី និងប្រទេសបន្តបន្ទាប់មួយទៀត។

ទំនិញសំខាន់ៗ ដែលប្រទេសកម្ពុជា នាំចេញ រួមមាន៖ សម្លៀកបំពាក់ សម្រេចបាន ១,៨៥ លានដុល្លារ ថយចុះជាង ២៦ភាគរយ, ស្បែកជើង ស្រោមជើងជាង ៥៥៨ លានដុល្លារ ថយចុះជាង ២០ភាគរយ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ១.២៥ លានដុល្លារ កើនឡើង ៩៦ភាគរយ, គុជខ្យងធម្មជាតិ ឬចិញ្ចឹម ត្បូងថ្មមានតម្លៃ សម្រេចបាន ជាង ៤៧១ លានដុល្លារ កើនឡើងជាង ២៦០ភាគរយ, និងទំនិញសំខាន់ៗផ្សេងទៀត ប្រមាណ ២០មុខ សរុបជាង ៩.១ ពាន់លានដុល្លារ។

បើយោងតាមស្ថិតិពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅថ្ងៃទី ០៩ ខែ មិថុនា បានឲ្យដឹងបន្តថាកម្ពុជា មានទំហំពាណិជ្ជកម្មជាមួយអន្តរជាតិ គិតជាទឹកប្រាក់ប្រមាណជាង ១៩.២៩ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែ ឆ្នាំ ២០២៣នេះ ពោលគឺមានការធ្លាក់ចុះជាង ១៤.១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ គឺមានជាង ២២ពាន់លានដុល្លារ។ របាយការណ៍គយ បានឱ្យដឹងទៀតថា ការនាំចេញរបស់កម្ពុជា មាន​ទំហំទឹកប្រាក់ជាង ៩.១៨ ពាន់លានដុល្លារ ធ្លាក់ចុះ ២.៤ភាគរយ និងនាំចូលមកវិញ គិតជាទឹកប្រាក់ ១០.១០ពាន់លានដុល្លារ ធ្លាក់ចុះ ២២.៦ភាគរយ បើធៀបនឹងឆ្នាំ ២០២២។

គួបញ្ជាក់ថា បើតាមរបាយការណ៍គយ ឆ្នាំ២០២២ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងតម្លៃជាង ២២ពាន់លានដុល្លារ កើនឡើង១៦.៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១៕

spot_img
×