Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិព័រណ៍ការងារ និងមគ្គុទេសន៍អាជីពលើកទី២ បានចាប់ផ្តើមហើយនៅព្រឹកថ្ងៃអង្គរ៍នេះ ដោយនាំយកឱកាសការងារប្រមាណជិត ៥០០០កន្លែង

spot_img

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO ) បានរៀបចំពិព័រណ៍ការងារក្រោមប្រធានបទ “ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព” ដោយផ្តល់ឱកាសការងារប្រមាណ ៤៥០០ កន្លែង ពីក្រុមហ៊ុនធំៗជិត ៣០ នៅអគារ Kampus ជិតស្ពានអាកាសក្បាលថ្នល់ រយៈពេលពីរថ្ងៃ គឺថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២៣នេះ។

កញ្ញា មុន្នី វាចាសា អ្នកគ្រប់គ្រងកិត្តិនាមនិយោជកធនាគារ ABA លើកឡើងថាពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព នឹងផ្តល់ឱកាសកាងារល្អៗ និងផ្តល់នូវគន្លឹះសំខាន់ៗដើម្បីត្រៀមខ្លួនចូលទីផ្សារការងារនៅក្នុងសិក្ខសាលាទៀតផង។

កញ្ញា បន្ថែមថា តាមរយៈការចូលរួមកន្លងមកជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅក្នុងវេទិកា ឬពិព័រណ៍ការងារ ធនាគារ ABA ទទួលបានលទ្ធផលជាទីគាប់ចិត្ត ដោយមាន សិស្ស/និស្សិត និងយុវជនជាច្រើនបានចូលរួមក្នុងកម្មវីធី ក៏ដូចជាបានដាក់ពាក្យរកការងារ ទាំងការដាក់ពាក្យផ្ទាល់ និងការដាក់តាមប្រព័ន្ធអនឡាញ។ 

ឱកាសការងារសរុបប្រមាណ ៤៥០០ កន្លែង ពីក្រុមហ៊ុនធំៗជិត ៣០ នៅអគារ Kampusនេះ សម្រាប់អ្នកចូលរួមទាំងអស់ នឹងទទួលបានទាំងឱកាសការងារ និងគន្លឹះក្នុងការត្រៀមខ្លួនចូលទីផ្សារការងារ ពីវាគ្មិនជំនាញនៅក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ផងដែរ។ យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារកុំភ្លេចត្រៀម CV ឲ្យបានច្រើនដើម្បីដាក់ពាក្យតាមមុខតំណែងក្នុងក្រុមហ៊ុនដែលខ្លួនពេញចិត្ត៕

spot_img
×