នៅថ្ងៃទី ១២ ខែកក្កដា មជ្ឈមណ្ឌលពាណិជ្ជកម្មជាន់ខ្ពស់មួយ នៅរដ្ឋធានីប្រទេស Mexico បានបាក់រលំ ព្រោះតែសំណង់ពុំធានា… ស្តង់ដារ ។
Arts Pederegal ឈ្មោះមជ្ឈមណ្ឌលនេះបានបាក់រលំខណៈពេលដែលផ្នែកខ្លះនៅខាងក្នុងពុំទាន់ធ្វើបានស្រេចបាច់អស់នៅឡើយ ។
សំណាងល្អដែលអ្នកគ្រប់គ្រងមជ្ឈមណ្ឌលបានឃើញភាពពុំប្រក្រតីនៃអាគារនេះ ក៏រាយការណ៍ឲ្យរដ្ឋអំណាចទីក្រុង ប៉ុន្មានម៉ោងមុនពេលហេតុការណ៍បាក់រលំកើតឡើង ធ្វើឲ្យគេអាចជម្លៀសអតិថិជនចេញពីទីនោះអស់ ។
តាមការសន្និដ្ឋានបឋមនោះគឺដោយសារសំណង់នេះពុំសាងសង់ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ។ ទោះយ៉ាងណាសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត ៕ សូយន