ព្រោះតែប៉ូលិសផាកពិន័យចំពោះទង្វើចតរថយន្តខុសកន្លែងកំណត់ស្រីចិនម្នាក់នៅ Anhuy បានបង្កជម្លោះប្រទាញប្រទង់ រួចក៏ព្រលែង១កណ្តាប់ដៃចំមាត់ ប៉ូលិសឯកសណ្ឋានចរាចរណ៍ម្នាក់ ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ៩ ខែកក្កដា ។ រថយន្ត Mercedes មួយគ្រឿងបានចតខុសកន្លែងកំណត់ ប៉ូលិសក៏មកត្រួតពិនិត្យ ។ ក្នុងរថយន្តមានប្តីប្រពន្ធ១គូ ។
បុរសជាប្តីបានស្រែកជំទាលជេរស្តីលើភ្នាក់ងារអនុវត្តច្បាប់ ហើយត្រូវបានប៉ូលិសសុំរក្សាសុជីវធម៌ ។ ក្នុងពេលនោះដែរស្ត្រីជាប្រពន្ធក៏ចូលរួមឈ្លោះជេរប្រទេច ។ ទ្រាំលែងបានប៉ូលិសក៏ចាប់យកទៅប៉ុស្តិ៍ ស្រាប់តែនារីរូបនេះស្រែកថា ខ្លួនមានផ្ទៃពោះ រួចព្រលែងមួយកណ្តាប់ដៃតែម្តង ។
យ៉ាងនេះក្តី ប៉ូលិសចិនពិតជា “អស្ចារ្យ” ដែលបានយកឃ្នោះវាយជាប់ដៃ រុញឡើងរថយន្តប៉ូលិសទៅកាន់ប៉ុស្តិ៍ ។ ប៉ុន្តែពេលទៅដល់ប៉ុស្តិ៍ស្ត្រីរូបនេះនៅតែរឹងរូសពុំព្រមចុះពីរថយន្ត ហើយគំរាមថា “អ្នកណាហ៊ានប៉ះគេនឹងប្តឹងពីបទបំពានរាងកាយ” តែចុងក្រោយក៏នៅតែបានជាប់… គុកសម្រេចដូចចិត្តមែន! ។
ស្រុកគេវាអីចឹងណា៎! ៕ ចន្ទ្រា