មានក្រុមហ៊ុនជប៉ុនមិនតិចទេត្រូវបានរកឃើញថាពួកគេបានឆ្លៀតឱកាសប្រើប្រាស់និស្សិតហាត់ការបរទេសឱ្យ
ទៅសម្អាតសំរាមវិទ្យុសកម្មនៅតំបន់ជិតរោងចក្រអគ្គិសនីនុយក្លេអ៊ែរFukushima លេខ១ ដែលជាកន្លែងផ្ទុះឡើងនូវវិបត្តិនុយក្លេអ៊ែរកាលពីខែមីនា ឆ្នាំ២០១១។
បណ្ដាកម្មករកំពុងសម្អាតកាកសំណល់រងការបំពុលវិទ្យុសកម្មនៅប្រជុំជនTomioka ចំណុះខេត្ដFukushima
កាស៊ើបអង្កេតនេះត្រូវបានដំណើរការ ក្រោយពេលដែលនិស្សិតហាត់ការជនជាតិវៀតណាមម្នាក់បានប្ដឹងក្រុមហ៊ុនសំណង់នៅខេត្ដIwate ថាបានបញ្ឆោតពួកគេទៅសម្អាតសំរាមវិទ្យុសកម្មនៅKoriyama តាំងពីខែ10.2015 – 3.2016. ។ក្រៅពីនោះយុវជនវ័យ២៤ឆ្នាំរូបនេះនៅត្រូវបានចាត់ចូលរួមក្នុងការរុះរើអគារនៅបណ្ដាប្រជុំជនKawamata តាំងពីមុនពេលដែលបទបញ្ជាហាមឃាត់មិនឱ្យចូលក្នុងតំបន់នេះត្រូវបានលុបចោលម្ល៉េះ។
ក្រសួងយុតិ្ដធម៌ជប៉ុនអះអាងថា ការងារសម្អាតវិទ្យុសកម្មវាពុំសមស្របនឹងប្រគល់ឱ្យនិស្សិតបរទេសឡើយ។ បច្ចុប្បន្នគេនៅពុំទាន់ធ្វើស្ថិតិបានចំនួននិស្សិតហាត់ការដែលត្រូវបានបង្ខំឱ្យចូលរួមការងារខាងលើឡើយ។ ពេលនេះក្រសួងយុត្តិធម៌ជប៉ុនបាននិងកំពុងធ្វើការស៊ើបអង្កេតលើក្រុមហ៊ុនប្រមាណ៨២០៕
សូយន