នៅថ្ងៃទី១៣ ខែកក្កដានេះ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Yoshihide Suga ឱ្យដឹងថាអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់និងបាក់ដីនាប៉ែកខាងលិចប្រទេសនេះបានកើនឡើងដល់២០៤នាក់ហើយនិងមានអ្នកបាត់ខ្លួនចំនួន២៨នាក់ផងដែរ។
កងកម្លាំងសង្គ្រោះកំពុងស្វែងរកអ្នកបាត់ខ្លួន
ប្រភពពី Kyodoវិញ មួយសប្ដាហ៍ក្រោយពេលភ្លៀងធ្លាក់មិនឈប់ឈរតាំងពីថ្ងៃ៥កក្កដាកន្លងមកនៅភាគខាងលិចប្រទេសជប៉ុន មនុស្សប្រមាណ៥៨០០នាក់ត្រូវបានជម្លៀសចេញពីកន្លែងជន់លិចនឹងបាក់ដី ពេលនេះពួកគេកំពុងប្រឈមហានិភ័យធ្ងន់ធ្ងរ ចំពោះសុខភាព ខណៈពេលដែលអាកាសធាតុបានប្រែប្រួលទៅជាក្ដៅខ្លាំង ក្នុងពេលលក្ខខណ្ឌអនាម័យមិនត្រូវបានធានា។
គិតមកទល់ព្រឹកថ្ងៃទី១៣កក្កដា មានអគារចំនូន៦១៩ រងការបំផ្លាញដោយបាក់ដី ហើយមានគ្រួសារចំនួន207.000 ត្រូវបានកាត់ផ្ដាច់ទឹក។ក្នុងពេលនេះសីតុណ្ហភាពបានកើនឡើងដល់ទៅជាង៣០អង្សានៅក្នុងតំបន់រងគ្រោះជាច្រើន៕
សូយន