Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីរដ្ឋាភិបាល អះអាងថា ការប្រើប្រាស់ថាមពលពលអគ្គិសនីនៅកម្ពុជា គឺអាចឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍បានគ្រប់គ្រាន់ ខណៈបច្ចុប្បន្ន កម្ពុជា មានថាមពលអគ្គិសនីកំពុងផ្គត់ផ្គង់សរុបប្រមាណ ៤៤០០មេហ្គាវ៉ាត់

spot_img

ភ្នំពេញ៖ មន្រ្តីរាជរដ្ឋាភិបាល បានលើកឡើងថា កម្ពុជា បានឆ្លើយតបទៅនឹងតម្រូវការផ្គត់ផ្គង់អគ្គិសនីបានគ្រប់គ្រាន់ សម្រាប់ការប្រើប្រាស់របស់ប្រជាជន ជាពិសេសទៅលើវិស័យឧស្សាហកម្ម រោងចក្រ-សហគ្រាស។

ឯកឧត្តម ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា គិតមកដល់ពេលនេះ កម្ពុជាមានថាមពលអគ្គិសនីកំពុងផ្គត់ផ្គង់សរុបប្រមាណ ៤៤០០មេហ្គាវ៉ាត់ ក្នុងនោះសម្រាប់ការប្រើប្រាស់ក្នុងពេលថ្ងៃ ខណៈដែលពេលបច្ចុប្បន្ននេះ បានឡើងខ្ពស់បំផុត គឺត្រឹម ២៥០០មេហ្គាវ៉ាត់ប៉ុណ្ណោះ ដូច្នេះតាមរយៈនៃការប្រើប្រាស់នេះបានបង្ហាញថា កម្ពុជាមានថាមពលអគ្គិសនីសម្រាប់ផ្គត់ផ្គង់ប្រើប្រាស់តាមតម្រូវបានគ្រប់គ្រាន់ល្អប្រសើរជាងពេលមុនៗ។

ឯកឧត្តម បន្តថា ចំពោះការផ្គត់ផ្គង់ថាមពលអគ្គិសនីសរុបចំនួន ៤៤០០មេហ្គាវ៉ាត់នេះ គឺមិនមានការផ្គត់ផ្គង់គ្រប់ម៉ោងនោះទេ ដោយមានពេលខ្លះដូចជា ថាមពលពន្លឺព្រះអាទិត្យអាចប្រើប្រាស់បានតែពេលថ្ងៃ និងគ្មានពេលយប់, តែទោះបីយ៉ាងណានៅពេលយប់យើងមានវារីអគ្គិសនីដើម្បីបំពេញបន្ថែម។

បើផ្អែកតាមការលើកឡើងរបស់ឯកឧត្តម ទី នរិន្ទ សរុបជារួម ការប្រើប្រាស់ថាមពលពលអគ្គិសនីនៅកម្ពុជា គឺអាចឆ្លើយតបទៅនឹងតម្រូវនៃចរន្តការអភិវឌ្ឍន៍បានគ្រប់គ្រាន់ ជាពិសេសការផ្គត់ផ្គង់លើវិស័យឧស្សាហកម្ម រោងចក្រ សហគ្រាស និងការប្រើប្រាស់ប្រជាពលរដ្ឋជាដើម។

ឯកឧត្តមបានបន្ថែមថា ជុំវិញការអភិវឌ្ឍន៍វិស័យអគ្គិសនី ក្រសួងរ៉ែ និងថាមពល បានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានរៀបចំសេចក្តីព្រាងដាក់ឆ្លងការអភិវឌ្ឍន៍អគ្គិសនីចំនួន ៦ គម្រោងផ្សេងទៀត ទៅរដ្ឋសភានាពេលខាងមុខនេះ ដើម្បីអភិវឌ្ឍន៍ឲ្យស្របតាមផែនការមេ, ក្នុងនោះសម្រាប់ការប្រើប្រាស់ថាមពលស្អាត នៅក្នុងឆ្នាំ២០២២, ការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យអគ្គិសនីឆ្នាំ២០២២-២០៤០ បានបង្ហាញថា ប្រព័ន្ធបណ្តាញជាតិកម្ពុជា ក៏អាចមានលទ្ធភាពទទួលយកការដាក់បញ្ចូលថាមពលពន្លឺព្រះអាទិត្យអតិបរមារហូតដល់ ៣១៥៥ មេហ្គាវ៉ាត់ ស្មើជិត ៣០ភាគរយ នៃអនុភាពប្រភពថាមពលអគ្គិសនីក្នុងស្រុកសរុបនៅឆ្នាំ២០៤០៕

spot_img
×