Sunday, May 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា រកចំណូលពីពាណិជ្ជកម្មជាមួយអន្តរជាតិ មានទឹកប្រាក់ជាង ១៩ ពាន់លានដុល្លារ ក្នុង៥ខែឆ្នាំនេះ

spot_img

ភ្នំពេញ៖ ចំណូលពាណិជ្ជកម្មនៅក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៣នេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម លើកឡើងថា មានចំនួនធ្លាក់ចុះ ហើយការនាំចេញធ្លាក់ចុះនេះ គឺកើតឡើងដោយសារផលប៉ះពាល់មកពីភាពតានតឹងភូមិសាស្ត្រនយោបាយ និងជំងឺរាតត្បាតកូវីដ-១៩សកលលោក។

បើយោងតាមទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំណូលពាណិជ្ជកម្មសរុបជាមួយដៃគូអន្តរជាតិ មានទឹកប្រាក់ ១៩,២ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៣នេះ ដែលមានចំនួនធ្លាក់ចុះ ១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្នន័យនេះ បានឲ្យដឹងទៀតថា ការនាំចេញទំនិញរបស់កម្ពុជា មានចំនួនសរុបជិត ៩,២ ពាន់លានដុល្លារ ធ្លាក់ចុះ ២,៤% ធៀបនឹងរយៈពេលមួយឆ្នាំ ខណៈការនាំចូលមានចំនួនជាង ១០ពាន់លានដុល្លារ ធ្លាក់ចុះក្នុងចំនួន ២២,៦%។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានឲ្យដឹងថា ការធ្លាក់ចុះនៅក្នុងការនាំចេញរបស់កម្ពុជា គឺដោយសារផលប៉ះពាល់ពីភាពតានតឹងភូមិសាស្ត្រនយោបាយ និងជំងឺរាតត្បាតកូវីដ-១៩។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ស្ថានភាពនេះ គេរំពឹងថា នឹងឃើញទស្សនវិស័យប្រសើរឡើង ក្នុងខែដែលនៅសល់នៃឆ្នាំនេះ។

ការនាំចូលចម្បងរបស់ប្រទេសរួមមានវត្ថុធាតុដើម សម្ភារសំណង់ រថយន្ត ឱសថ ឧបករណ៍អេឡិចត្រូនិក ជី និងថ្នាំសម្លាប់សត្វល្អិត។ ការនាំចេញចម្បងរបស់ខ្លួនមានដូចជា សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ កង់ អង្ករ សម្ភារៈអគ្គិសនី កៅស៊ូ គ្រឿងសង្ហារឹម និង បន្លែផ្លែឈើ។

គួរបញ្ជាក់ថា ទីផ្សារធំៗទាំង ១០ ដែលកម្ពុជាកំពុងមានសកម្មភាពជាមួយគ្នា រួមមាន ប្រទេសចិន សហរដ្ឋអាមេរិក វៀតណាម ថៃ ជប៉ុន សិង្ហបុរី ឥណ្ឌូនេស៊ី អាល្លឺម៉ង់ និងកាណាដា៕

spot_img
×