Sunday, May 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា រំពឹងថា ចំនួនភ្ញៀវទេសចរអន្តរជាតិ អាចនឹងត្រឡប់ទៅរកស្ថានភាពដូចដើមវិញ ដោយអាចទទួលទេសចរណ៍ ៧លាននាក់ នៅឆ្នាំ២០២៥

spot_img

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានលើកឡើងសង្ឃឹមថា ចំនួនភ្ញៀវទេសចរអន្តរជាតិអាចទទួលបាន ៧លាននាក់ នៅឆ្នាំ២០២៥ ឬ ឆ្នាំ២០២៦ និងទេសចរណ៍ក្នុងស្រុក អាចទទួលបាន ១៧លាននាក់ នៅត្រឹមឆ្នាំ២០២៣នេះ ជាមួយនិងការដាក់ចេញយុទ្ធនាការផ្សព្វផ្សាយឆ្នាំទស្សនាកម្ពុជា ២០២៣ (Cambodia Visit Year 2023)។

ឯកឧត្តម ថោង ខុន បានបន្តថា មុនវិបត្តិកូវីដ-១៩ ពោលគឺនៅឆ្នាំ២០១៩ តំបន់អាស៊ី និងប៉ាស៊ីហ្វិក បានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៣៦២លាន ក្នុងកំណើនរង្វង់ ៤% ទទួលបានចំណូលប្រមាណ ៤៤៣ពាន់លានដុល្លារអាមេរិក ក្នុងនោះអាស៊ីខាងត្បូងក៏មានកំណើនខ្ពស់ជាងគេគឺ ៧%។ ប៉ុន្តែជាអកុសល វិបត្តិកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងលើវិស័យទេសចរណ៍សាកល ក៏ដូចជាតំបន់អាស៊ី និងប៉ាស៊ិហ្វិក ហើយជាក់ស្តែងនៅឆ្នាំ២០២១ ចំនួនភ្ញៀវទេសចរអន្តរជាតិនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានថយចុះយ៉ាងគំហុកប្រមាណ ៦៥% ធៀបនឹងឆ្នាំ២០២០ និងថយចុះប្រមាណ ៩៤% ធៀបនឹងឆ្នាំ ២០១៩។

រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានបញ្ជាក់ថា សម្រាប់កម្ពុជាក្រោមម្លប់នៃសន្តិភាព ព្រមជាមួយនឹងជោគជ័យនៃការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ បានយ៉ាងល្អ ក្នុងការបើកវិស័យសេដ្ឋកិច្ច សង្គមឡើងវិញ កាលពីចុងឆ្នាំ២០២១នោះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ២,២លាននាក់ ក្នុងឆ្នាំ២០២២។

គួរបញ្ជាក់ថា នៅក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៣នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ២,១លាននាក់ កើនឡើង ៥៣០% ខណៈភ្ញៀវទេសចរក្នុងស្រុកប្រមាណ ១០លាននាក់៕

spot_img
×