Sunday, May 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលសេដ្ឋកិច្ចទី៤នៃកម្ពុជា កំពុងទាក់ទាញក្រុមហ៊ុនអន្តរជាតិពហុវិស័យ ដែលមានរោងចក្រ បានបង្កើតឱកាសការងារជាច្រើន

spot_img

បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យ ជាប៉ូលសេដ្ឋកិច្ចទី៤នៃប្រទេសកម្ពុជា កំពុងមានសក្តានុពល និងបានទាក់ទាញក្រុមហ៊ុនអន្តរជាតិពហុវិស័យចូលមកបណ្តាក់ទុនជាច្រើន ដែលរហូតមកដល់ពេលនេះ ខេត្តជាប់ព្រំដែនប្រទេសថៃមួយនេះ បានបង្កើតតំបន់សេដ្ឋកិច្ចពិសេសធំៗចំនួន៥ ក្នុងនោះ មានរោងចក្រជាង ២០កំពុងដំណើរការ និងមានកម្មករបំរើការងារជាង ១០ម៉ឺននាក់។

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី បានអះអាងថា ក្រុមហ៊ុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនេះ ភាគច្រើនជាក្រុមហ៊ុន ជប៉ុន និងថៃ ដោយផលិតជាសម្លៀកបំពាក់ គ្រឿងបង្គំសម្ភារ បរិក្ខាអេឡិចត្រូនិក ប្រអប់គ្រឿងអលង្កា បង្គំខ្សែភ្លើង បំពង់ដែក និងគ្រឿងបន្លាស់អគ្គិសនីជាដើម។

អភិបាលខេត្ត បានបញ្ជាក់ទៀតថា ក្រៅពីការរីកចម្រើនផ្នែកវិស័យសំណង់ និងឧស្សាហកម្ម ខេត្តមួយនេះ មានសក្តានុពលផ្នែកវិស័យកសិកម្ម ដែលមានដំណាំស្រូវ ដំឡូងមី និងពោត ជាដើម។ កត្តានេះហើយ ទើបធ្វើឲ្យរាជរដ្ឋាភិបាល បានដាក់បញ្ចូលខេត្តបន្ទាយមានជ័យ ជាប៉ូលសេដ្ឋកិដ្ឋកិច្ចទី ៤របស់កម្ពុជា។

គួរបញ្ជាក់ថា កម្ពុជា មានប៉ូលសេដ្ឋកិច្ចសំខាន់ៗចំនួនបីរួចមកហើយ គឺនៅភ្នំពេញ ព្រះសីហនុ និងខេត្តសៀមរាប ហើយខេត្តបន្ទាយមានជ័យ គឺជាប៉ូលសេដ្ឋកិច្ចទី៤ ដែលបានប្រែមុខមាត់ថ្មី មានក្រុមហ៊ុន រោងចក្រ ឧស្សាហកម្មធំៗ ដែលបានបង្កើតការងារ ធ្វើឲ្យមានការរីកចំរើនរហូតមកដលសព្វថ្ងៃ៕​

spot_img
×