Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! ភី​ឡុ​តម្នាក់​លួច​ជក់បារី ហើយ​បិទ​ម៉ាស៊ីនត្រជាក់​កុំ​ឲ្យ​ជះក្លិន ធ្វើ​ឲ្យ​សម្ពាធ​ចុះខ្សោយ យន្តហោះ​ធ្លាក់ចុះ​ក្នុង​រយៈកម្ពស់ដ៏​សាហាវ​

​កាលពីដើម​សប្តាហ៍​នេះ ថ្ងៃ​អង្គា​រ៍ (១០ កក្កដា​) សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា ជើងហោះហើរ Air China ដែល​ដឹក​អ្នកដំណើរ ១៥៣ នាក់ និង​ក្រុម​សមាជិក​អាកាសយានិក ៩ នាក់ ដែល​ហោះ​ពី​ហុងកុង ទៅកាន់ Dalian ប្រទេស​ចិន ស្រាប់តែ​បាន​ធ្លាក់ចុះ​ក្នុង​រយៈកម្ពស់​ប្រហែល ៧,៦០០ ម៉ែត្រ​) ក្នុង​រយៈពេល ១០ នាទី ក្នុងអំឡុងពេល​កំពុង​ធ្វើដំណើរ​លើ​អាកាស ។​

​ព័ត៌មាន​នៃ​ហេតុការណ៍​នេះ បានចាប់ផ្តើម​រីក​រាលដាល​នៅលើ​បណ្តាញ​សង្គម​ចិន ខណៈពេលដែល​បណ្តា​រូបភាព​អ្នកដំណើរ កំពុង​ពាក់​ម៉ាស​អុកស៊ីហ្សែន​នៅក្នុង​យន្តហោះ ដែល​ធ្វើ​ឲ្យ​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ។ មនុស្ស​ជាច្រើន​បាន​ភ្ញាក់ផ្អើល​នឹង​ការធ្លាក់ចុះ​ភ្លាមៗ​របស់​យន្តហោះ​នោះ ហើយ​ធ្វើ​ឲ្យ​មនុស្ស​មានការ​ងឿងឆ្ងល់​ពីអ្វី​ដែល​បណ្តាល​ឲ្យ​កើតមាន​ឧបទ្ទវ​ហេតុនេះ​ឡើង ។​

​យោងតាម​កាសែត South China Morning Post បាន​ឲ្យ​ដឹងថា រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​នៃ​ការស៊ើបអង្កេត​បឋមរ​បស់​ប្រទេស​ចិន បាន​បង្ហាញថា អ្នកបើកបរ​យន្ដហោះ​បាន​ព្យាយាម​បិទ​កង្ហា​សា​ភាយ​ខ្យល់ ដោយ​ពុំបាន​ប្រាប់​អ្នកបើក​យន្តហោះ​ទេ បន្ទាប់ពី​ជក់បារី​អេ​ឡិច​ត្រូ​និ​ច (e-cigarette) ។ គាត់​បានធ្វើ​បែបនេះ ដើម្បី​ទប់ស្កាត់​ផ្សែង​មិនឱ្យ​ចូលក្នុង​បន្ទប់​អ្នកដំណើរ​ធុំក្លិន ។​

​ទោះយ៉ាងណា​ក៏ដោយ នោះ​គឺជា​អ្វីៗ​ដែល​ខុសឆ្គង ព្រោះ​គាត់​បាន​បិទ​ម៉ាស៊ីនត្រជាក់​ដោយ​ចៃដន្យ​ជំនួស​វិញ​បែបនេះ ដែល​បង្ក​ឲ្យ​កម្រិត​អុកស៊ីហ្សែន​ធ្លាក់​ចុះខ្សោយ ហើយ​ធ្វើ​ឲ្យ​មានការ​ព្រមាន​ពី​រយៈកម្ពស់​! ។​

​លោក Qiao Yibin មន្ត្រី​ការិយាល័យ​សុវត្ថិភាព​រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល ត្រូវបាន​ដកស្រង់​សម្តី​និយាយថា​៖ «​បច្ចុប្បន្ននេះ យើងខ្ញុំ​កំពុងបើក​ការស៊ើបអង្កេត​រក​មូល​ហេតុ​លម្អិត​ស៊ីជម្រៅ ហើយ​ប្រសិន​ការស៊ើបអង្កេត​បង្ហាញថា​វា​ជា​ករណី​ពិត នោះ​យើងខ្ញុំ​នឹង​ដោះស្រាយ​វា​ទៅតាម​ផ្លូវច្បាប់ និង​បទបញ្ជា និង​ដោះស្រាយ​វា​ឲ្យ​បាន​ធ្ងន់ធ្ងរ​» ។​

​បន្ទាប់ពី​ការធ្លាក់ចុះ​ភ្លាមៗ រហ​តូ​ដល់​រយៈកម្ពស់​ប្រហែល ៣,០០០ ម៉ែត្រ សំណាង​ហើយ ដែល​យន្តហោះ​បាន​ត្រឡប់មក​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ ដោយ​នៅពេលនោះ វា​បាន​គ្រប់គ្រង​ត្រឡប់​ទៅកាន់​រយៈកម្ពស់​ប្រហែល ៧,៩០០ ម៉ែត្រ និង​ទីបំផុត វា​បាន​ចុះចត​ដោយ​សុវត្ថិភាព ៕ ឧ​ត្ត​ម​ (ប្រភព៖ worldofbuzz)

×