ភ្នំពេញ៖ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចង្អុលបង្ហាញ ពីភាពរីកចម្រើននៃវិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ ក្នុងនោះ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា នេះគឺបានបង្ហាញពីការខិតខំប្រឹងប្រែងមួយរបស់ធនាគារនៅក្នុងស្រុក ដោយបន្តវិវឌ្ឍខ្លួនឥតឈប់ឈរ ក្លាយខ្លួនពីធនាគារឯកទេស ទៅជាធនាគារពាណិជ្ជ ដើម្បីផ្តល់ជូននូវដំណោះស្រាយតម្រូវការហិរញ្ញវត្ថុរបស់ប្រទេស។

នៅក្នុងដំណាច់ឆ្នាំ២០២២ វិស័យធនាគារមានកំណើនប្រមាណ ២០ ភាគរយ ទាំងសំពៀតឥណទាន និងប្រាក់បញ្ញើ។ ទ្រព្យសកម្មរបស់វិស័យធនាគារមានកំណើនប្រមាណ ១៣% ឥណទានអតិថិជនកើនឡើង ១៩%), ប្រាក់បញ្ញើអតិថិជនមានកំណើន ៩,៩% និងគណនីប្រាក់បញ្ញើអតិថិជនកើនដល់ ១១,៧ លានគណនី និងគណនីឥណទានអតិថិជនដល់ ១,៥ លានគណនី។
អត្រាស្ថេរភាពល្អបែបនេះ ទើបមានការដាក់ដំណើរការនូវធនាគារ ប្រ៊ីដ ដែលបានប្តេជ្ញាចិត្តក្លាយជាធនាគារពាណិជ្ជ ផ្តល់ជូនទំាងការប្រឹក្សារដំណោះស្រាយផ្នែកហិរញ្ញវត្ថុជូនអតិថិជន សហគ្រាសខ្នាតតូច និងនិងមធ្យម ក៏ដូចជាបង្កើននូវអតិថិជន ដែលមានតម្រូវការធនាគារបែប ឌីជីថល ក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯក ឧត្តម ជា ចាន់តូ បានបង្ហាញថា ពិធីសម្ពោធធនាគារ ប្រ៊ីដ នៅពេលនេះ ក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញពីការរីកចម្រើនវិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ អ្នកឧកញ៉ា សៀ ឬទ្ធី ដែលជាប្រធានក្រុមប្រឹក្សាភិបាល បានរៀបចំផែនការយុទ្ធសាស្រ្តឆ្ពោះទៅមុខ និងពង្រឹងទំនាក់ទំនងជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីធានាបានថា ការដាក់ដំណើរការសេវាកម្មធនាគារ ជាសាធារណៈជាមួយនឹងការបន្តរីកចំរើននៃវិស័យធនាគារនៅកម្ពុជា ព្រមទាំងគុណភាព។ បទពិសោធន៍សេវាធនាគារ គឺជាអាទិភាពធំបំផុត ដែលយើងចង់ធ្វើឱ្យប្រាកដថា អតិថិជន មានបទពិសោធន៍ធនាគារ ដែលងាយស្រួល និងមានសុវត្ថិភាព៕