នៅថ្ងៃទី១៥ ខែកក្កដា ប្រធានាធិបតីអាមេរិក Donald Trump ឱ្យដឹងថា លោកមិនមានក្ដីសង្ឃឹមច្រើនពេកទេក្នុងជំនួបកំពូលជាមួយសមភាគីរុស្ស៊ី Vladimir Putin នៅHelsinki ប្រទេសហ្វាំងឡង់ នៅថ្ងៃទី១៦ ខែកក្កដា។
ប្រធានាធិបតី Donald Trump
ឆ្លើយតបនឹងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ CBSមេដឹកនាំអាមេរិកសន្និដ្ឋានថា លោកទៅកាន់ Helsinki ដោយពុំមានក្ដីសង្ឃឹមច្រើន ប៉ុន្ដែវាក៏នឹងមានលទ្ធផលមិនអន់ប៉ុន្មានក្រោយជំនួបនេះ។
តាមគម្រោងជំនួបកំពូលអាមេរិក-រុស្ស៊ីនឹងចាប់ផ្ដើមដោយជំនួបបិទទ្វាររវាងលោកPutinនិងលោកTrumpនៅវិមានប្រធានាធិបតីហ្វាំងឡង់ រួចបន្ទាប់មកនឹងជាការសន្ទនាបណ្ដើរ ពិសាអាហាថ្ងៃត្រង់បណ្ដើរ ដោយមានប្រតិភូទាំងសងខាង។
ចុងក្រោយមេដឹកនាំទាំងពីរនឹងធ្វើសន្និសីទកាសែតរួម។
ជំនួយការប្រធានាធិបតីរុស្ស៊ី Yuri Ushakov ឱ្យដឹងថា ភាគីទាំងសងខាងពុំមានកំណត់ពេលសម្រាប់ជំនួបកំពូលបិទទ្វារនោះឡើយ ហើយប្រធានាធិបតីទាំងពីរជាអ្នកសម្រេចថា គួរចេញសេក្ដីថ្លែងការណ៍រួមក្រោយកិច្ចចរចា ឬគ្រាន់តែបូកសរុបខ្លឹមសារជំនួបតាមរយៈសន្និសីទកាសែតរួមប៉ុណ្ណោះ៕
សូយន