កាលពីថ្ងៃទី១៤កក្កដា អង់គ្លេសបានដាក់បង្ហាញឱ្យឃើញនាវាបំបែកទឹកកកថ្មី មានឈ្មោះថា RRS Sir David Attenborough ។នេះជានាវាស៊ីវិលធំបំផុតត្រូវបានដំឡើងនៅអង់គ្លេសក្នុងរង្វង់៣០ឆ្នាំមកនេះ។
នាវាបំបែកទឹកកកថ្មី មានឈ្មោះថា RRS Sir David Attenborough
ឈ្មោះរបស់នាវាត្រូវបានគេយកឈ្មោះអ្នកវិទ្យាសាស្ដ្រ Sir David Attenborough ។ នាវានេះមានទម្ងន់ ១០.០០០តោន ហើយមានសមត្ថភាពបំបែកទឹកកកមានកម្រាស់រាប់សិបម៉ែត្រ។នាវានេះត្រូវបានប្រគល់ឱ្យកងស្រាវជ្រាវប៉ូលខាងត្បូង។ ជាមួយបណ្ដោយដល់ទៅ១២៩ម៉ែត្រ នាវានេះអាចផ្ទុកអ្នកវិទ្យាសាស្ដ្របាន៩០នាក់៕
សូយន