Monday, May 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តកំពង់ស្ពឺ នឹងក្លាយទៅជាខេត្តរួមចំណែកផ្គត់ផ្គង់សម្ភារសំណង់ទូទាំងប្រទេស ដោយយកថ្មក្រោមដី ផលិតជាស៊ីម៉ង់ត៍ប្រមាណ២លានតោន ក្នុងមួយឆ្នាំ

spot_img

កំពង់ស្ពឺ៖ ខេត្តកំពង់ស្ពឺ មានរោងចក្រកែច្នៃ មានរោងចក្រសហគ្រាស មានរោងចក្រផលិតស្ករស ហើយអនាគតនៅខេត្តកំពង់ស្ពឺ នឹងមានឧស្សាហកម្មធុនធ្ងន់មួយ ដែលនឹងត្រូវផលិតស៊ីម៉ង់ត៍ប្រមាណមួយឆ្នាំ ២លានតោន ដែលខេត្តកំពង់ស្ពឺ នឹងក្លាយទៅជាខេត្តរួមចំណែកដល់ការផ្គត់ផ្គង់សម្ភារសំណង់សម្រាប់ទូទាំងប្រទេស។ នេះគឺជាការថ្លែងរបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៩ កំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាល​ពីពេលថ្មីៗនេះ។

សម្តេចតេជោ បានបញ្ជាក់ថា «រាជរដ្ឋាភិបាល បានផ្តល់ការអនុញ្ញាតចំពោះការវិនិយោគរួចហើយ ប៉ុន្តែមិនមែនជាការយកភ្នំទេ ប៉ុន្តែមានថ្មក្រោមដី ដែលអាចធ្វើស៊ីម៉ងត៍»។

សម្តេចតេជោ បានថ្លែងថា ខេត្តកំពង់ស្ពឺពីដើមជាខេត្តក្រីក្រ បច្ចុប្បន្នក្លាយទៅជាខេត្ត ដែលមានការរីកចម្រើនច្រើនលំដាប់ទីពីរនៅកម្ពុជា ហើយកំពុងតែតម្រូវការកម្មករប្រមាណជាប្រាំម៉ឺននាក់បន្ថែមទៀត ខណៈរោងចក្រសហគ្រាសកំពុងតែមានការកើនឡើង។

សម្តេចតេជោ បានបញ្ជាក់ទៀតថា «ខេត្តកំពង់ស្ពឺ គឺជាខេត្តដែលមានសក្ដានុពលសេសសល់ច្រើនណាស់ សម្តេចធ្លាប់បានថ្លែងកាលពីពេលមុនៗ ចង់ផ្សារភ្ជាប់ប៉ូលសេដ្ឋកិច្ចទីមួយ និងទីពីរ តាមរយៈធ្វើឲ្យផ្លូវជាតិលេខបួនក្លាយទៅជាតំបន់រោងចក្រ និងតំបន់កសិ-ឧស្សាហកម្ម គេអាចមើលឃើញចក្ខុវិស័យរបស់ហ៊ុន សែន មិនមែនកញ្ឆក់កណ្ដៀតទេ គឺមានយូរហើយ»។ សម្តេចក៏បានលើកឡើងថា «សក្ដានុពលនៅខេត្តកំពង់ស្ពឺនិយាយដោយឡែក និយាយរួម គឺតំបន់នៅទិសនិរតីរបស់កម្ពុជាសម្រាប់ការវិនិយោគ មានដូចជា ខេត្តតាកែវ ខេត្តកែបខេត្តកំពត និងខេត្តព្រះសីហនុ»។

រោងចក្រ សហគ្រាស ដែលកំពុងវិនិយោគក្នុងខេត្តកំពង់ស្ពឺ កំពុងមានតម្រូវការកម្មករប្រមាណ ៥ម៉ឺននាក់បន្ថែមទៀត ​ខណៈនៅភ្នំពេញក៏មានរោងចក្រ សហគ្រាសចំនួន ៩.៣១៤ ក្នុងឆ្នាំ២០២៣ ដោយមានកម្មករនិយោជិតប្រមាណជាង ៦៦ម៉ឺននាក់កំពុងបំរើការផងដែរ៕

spot_img
×