Monday, May 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា គ្រោងនាំចេញដំឡូងមី ទៅទីផ្សារប្រទេសចិន នៅខែតុលា ឆ្នាំ២០២៣ខាងមុខនេះ

spot_img

ភ្នំពេញ៖ ការដាំដុះដំឡូងមី សម្រេចបាននៅលើផ្ទៃដីប្រមាណជាង ៦០ម៉ឺនហិកតា និងទទួលបានទិន្នផលសរុបប្រមាណជាង ១២លានតោន។ ចំណែកការនាំចេញភាគច្រើនលើសលុប ជាប្រភេទដំឡូងមីស្រស់ និងចំណិតដំឡូងមី ទៅកាន់ប្រទេសវៀតណាម និងថៃ ខណៈទីផ្សារចិននៅមានចំនួនតិចតួចនៅឡើយ ដោយនាំចេញជាប្រភេទម៉្សៅដំឡូងមី។ បើយោងតាមរបាយការណ៍ក្រសួងកសិកម្ម។

ដើម្បីជំរុញការនាំចេញដំឡូងមីទៅកាន់ទីផ្សារប្រទេសចិន សហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា និងក្រុមហ៊ុន Global Ecological Rice (Cambodia) Co., Ltd. របស់ភាគីចិន បានចុះអនុសារណៈយោគយល់ និងកិច្ចសន្យាផលិតកម្មកសិកម្មដំឡូងមីកម្ពុជា ដែលបានធ្វើឡើងកាលពីខែមីនា ឆ្នាំ២០២៣ ជាពិសេសការនាំចេញដំឡូងមីក្រៀម ឲ្យបាន ១,៥លានតោន ដែលនឹងចាប់ផ្តើមនៅក្នុងខែតុលាខាងមុខនេះ។

លោក ជូ មករា ដែលជាប្រធានសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា បានប្រាប់ឲ្យដឹងដែរថា នៅខែតុលាខាងមុខនេះ ដំណើរការនាំចេញដំឡូងមី នឹងចាប់ផ្តើមជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់។​

ទន្ទឹមនិងការនាំចេញដំឡូងមីការទៅកាន់ទីផ្សារប្រទេសចិន អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងដែរថា មានក្រុមហ៊ុន CP ដែលផលិតចំណី និង​ចិញ្ចឹមសត្វនៅកម្ពុជា ក៏កំពុងស្វែងរកទិញដំឡូងមី ៥០ម៉ឺនតោន និងពោត ៤០ម៉ឺនតោន ពីប្រជាកសិករផងដែរ។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា ដំណាំដំឡូងមី និងពោត ភាគច្រើនប្រជាកសិករ ដាំដុះនៅស្រុកឳរ៉ាល់។

គួរបញ្ជាក់ថា ទីផ្សារប្រទេសវៀតណាម និងថៃ នាំចូលដំឡូងមីក្រៀម និងដំឡូងមីស្រស់ពីកម្ពុជា ចំណែកសហរដ្ឋអាមេរិក, នីដឺឡែន, ចិន, ម៉ាឡេស៊ី និងអ៊ីតាលី បាននាំចូលម្សៅដំឡូងមី ពីប្រទេសកម្ពុជា៕

spot_img
×