Monday, May 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីវកម្មបោះពុម្ពអាវយឺត មួក និងស្ទីគ័រលក់ដាច់ខ្លាំង អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត​

spot_img

ភ្នំពេញ៖ អាជីវកម្មនៅតាមបណ្ដោយផ្លូវព្រះនរោត្តម វិមានឯករាជ្យ អូឡាំពិក និងទីតាំងបោះពុម្ពអាវយឺតជាច្រើនកន្លែងទៀត កំពុងតែមមាញឹកខុសពីថ្ងៃធម្មតា ព្រោះពួកគេកំពុងបោះពុម្ពស្លាកសញ្ញាបក្សនៅលើអាវ​យឺត មួក និងស្ទីគ័រផ្សេងៗ នៅក្នុងរដូវឃោសនាបោះឆ្នោតជាតិឆ្នាំ ២០២៣នេះ។

ខណៈដែលអំឡុងពេលនេះជារដូវកាលឃោសនាបោះឆ្នោត ដែលមានការកុម្ម៉ង់ធ្វើស្លាក និងផ្ទាំងបដាគណបក្ស ព្រមទាំងផលិតផលផ្សេងៗយ៉ាងច្រើនផងនោះ រោងពុម្ពនីមួយៗ មានអតិថិជនចូលជាបន្តបន្ទាប់ ដែលធ្វើឲ្យអ្នកប្រកបមុខរបរបោះពុម្ពរីករាយនិងការងារអាជីវកម្មរបស់ពួកគេ។

ម្ចាស់អាជីវកម្មបោះពុម្ពអាវយឺត មួក និងស្ទីគ័របក្ស នៅតាមបណ្ដោយផ្លូវព្រះនរោត្តម វិមានឯករាជ្យ អូឡាំពិក និងទីតាំងផ្សេងៗ បានបង្ហាញក្តីសប្បាយរីករាយក្នុងការងារមមាញឹក ធ្វើឲ្យការលក់របស់ពួកគាត់ដាច់ខ្លាំងជាង​មុខខុសពីថ្ងៃធម្មតា។

សម្រាប់រយៈពេលឃោសនារកសំឡេងគាំទ្រសន្លឹកឆ្នោតតំណាងរាស្រ្ត នីតិកាលទី៧ ដែលមានរយៈពេល ២សប្តាហ៍ គឺមានការចំណាយរបស់គណបក្សនយោបាយនានា កំពុងផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្មបោះពុម្ព ជាពិសេស អាវ មួក ស្ទីកគ័រ និងទង់បក្សជាដើម។

ការបោះពុម្ពលើអាវយឺត ខិត្តប័ណ្ណ និងបដាជាដើម ជាអាជីវកម្មដែលរីករាយជាងគេ ក្នុងរដូវបោះឆ្នោតសម្រាប់ រដូវយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដែលវាមិនគ្រាន់តែជាការចំណេញក្នុងសេដ្ឋកិច្ចប៉ុណ្ណោះ ប៉ុន្តែវាថែមទាំងបានបង្កើនឱកាសការងារ សម្រាប់ម្ចាស់អាជីវកម្ម និងការវិនិយោគផ្សេងៗទៀត ក្រោយស្ថានការណ៍បោះឆ្នោតរួច។

គួរបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់ការចេញឃោសនាបោះឆ្នោតមានរយៈពេល ២១ថ្ងៃ ដោយចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ក្នុងនោះគណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន ១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្ដីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។ ការបោះឆ្នោតថ្នាក់ជាតិ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ៕

spot_img
×