Monday, May 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង និងជួយជំរុញការដឹកជញ្ចូន និងនាំចេញកសិផលរបស់ប្រជាពលរដ្ឋក្នុងខេត្តនានាតាមផ្លូវទឹក

spot_img

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូន មានក្តីរំពឹងថា កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង នឹងរួមចំណែកជួយសម្រួលដល់ការដឹកជញ្ចូន និងជំរុញការនាំចេញកសិផលរបស់ប្រជាពលរដ្ឋក្នុងខេត្តនានាទៅកាន់ទីផ្សារជាតិ និងអន្តរជាតិតាមផ្លូវទឹកឲ្យកាន់តែប្រសើរបន្ថែមទៀត។​​

បច្ចុប្បន្ននេះ គម្រោងកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់បើកប្រតិបត្តិការដឹកជញ្ជូន និងនាំចេញជាផ្លូវការឆាប់ៗនេះ។ ហើយក្រៅពីផ្តល់ការងារជូនប្រជាពលរដ្ឋ ក្នុងស្រុក កំពង់ផែនេះ នឹងរួមចំណែកជួយកាត់បន្ថយការចំណាយពេលវេលា និងថ្លៃដឹកជញ្ជូន ក៏ដូចជាការខូចខាតផ្លូវថ្នល់ដែលបណ្តាលមកពីការដឹកទំនិញធ្ងន់ៗផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូនរំពឹងថា ក្រោយកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំងដាក់ឲ្យដំណើរការវានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការដឹកជញ្ចូន និងជំរុញការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារជាតិ និងអន្តរជាតិតាមផ្លូវទឹកឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

តាមរយៈប្រព័ន្ធដឹកជញ្ជូននេះ វានឹងជួយកាត់បន្ថយការចំណាយពេលវេលា និងតម្លៃក្នុងការដឹកជញ្ជូន ជាពិសេសជួយកាត់បន្ថយការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ ដែលជាមូលហេតុនាំឱ្យផ្លូវថ្នល់ងាយរងនូវការខូចខាត។ លើសពីនេះ វាបានផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំង និងតំបន់ជុំវិញនោះដោយផ្ទាល់និងប្រយោលផងដែរ។

គួរបញ្ជាក់ថា បើតាមក្រសួងសាធារណការ និងដឹកជញ្ចូន ការបង្កើតកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មនេះ មានគោលបំណងដើម្បីជួយសម្រួល និងជំរុញការដឹកជញ្ជូន និងនាំចេញកសិផលពីខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិតាមរយៈផ្លូវទឹក៕

spot_img
×