Monday, May 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍៖ កម្ពុជា ទទួលទេសចរអន្តរជាតិជាង ២លាននាក់នៅឆមាសទី១ឆ្នាំនេះ

spot_img

ភ្នំពេញ៖ បើយោងតាមរបាយការណ៍ក្រសួងទេសចរណ៍ បានបង្ហាញឲ្យដឹងថា ប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២,៥៧ លាននាក់ ក្នុងឆមាសទី ១ឆ្នាំ ២០២៣នេះ កើនឡើង ៤០៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍ បានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នំា២០២៣នេះ ភ្ញៀវទេសចរអន្តរជាតិចូលមកប្រទេសកម្ពុជា តាមផ្លូវអាកាស មានចំនួន ៩១ម៉ឺននាក់ កើនឡើង ២៧៩ភាគរយ ផ្លូវគោក មានចំនួន ១,៦៣លាននាក់ កើនឡើង ៥២៦ភាគរយ និងផ្លូវទឹកមានចំនួន ៣ម៉ឺននាក់ កើនឡើង ៥៨៦ភាគរយ។ ចំណែកឯជើងហោះហើរអន្តរជាតិចូលមកប្រទេសស​កម្ពុជា សរុបមានចំនួន ១ម៉ឺន ៦៣៥ជើង ក្នុងនោះ តាមរយៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានចំនួន ៧៩៥៣ជើង អាកាសយានដ្ឋានអន្តរជាតិសៀមរាបចំនួន ២៤២៧ជើង និងតាមរយៈអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ មានចំនួន ២៥៥ជើង។

បើយោងតាមការព្យាករណ៍ចុងក្រោយរបស់ក្រសួងទេសចរណ៍ បានបង្ហាញថា នៅឆ្នាំ ២០២៣នេះ កម្ពុជាអាចទទួលបានទេសចរអន្តរជាតិប្រមាណ ៥លាននាក់ កើនឡើង ១២០% ធៀបនឹងឆ្នាំ២០២២។

គួរបញ្ជាក់ថា ប្រភពទីផ្សារសំខាន់ៗដែលចូលមកប្រទេសកម្ពុជា រួមមាន៖ ប្រទេសថៃ វៀតណាម ចិន ឡាវ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី បារាំង ចក្រភពអង់គ្លេស ម៉ាឡេស៊ី និងអូស្រ្ដាលី៕

spot_img
×