Tuesday, May 14, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកដែលខ្ចីលុយ មានច្បាប់ត្រឹមត្រូវ មិនមែនជារឿងអាក្រក់នោះទេ

spot_img

ភ្នំពេញ៖ មន្រ្តីធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការប្រើប្រាស់ប្រាក់កម្ចីចំគោលដៅ នឹងជួយបង្កើនចំណូលដល់ជីវភាពក្រុមគ្រួសារ ដោយបានគូសបញ្ជាក់ថា ការខ្ចីប្រាក់ពីបណ្ដាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលមានច្បាប់ត្រឹមត្រូវមិនមែនជារឿងអាក្រក់នោះទេ ព្រោះថាប្រសិនបើកម្ចីយកទៅប្រើប្រាស់ចំគោលដៅ មិនត្រឹមតែមានលទ្ធភាពក្នុងការសងត្រឡប់នោះទេ ប៉ុន្តែថែមទាំងជួយបង្កើនចំណូល ដែលអាចជួយដល់ជីវភាពក្រុមគ្រួសារបានល្អប្រសើរផងដែរ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា គូសបញ្ជាក់ដូចនេះ ធ្វើឡើងក្នុងកម្មវិធីជំនួបជាមួយអ្នកសារព័ត៌មាន ក្រោមប្រធានបទ៖ ការត្រួតពិនិត្យស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។ លោកជំទាវទេសាភិបាលរង បានពន្យល់ថា ធនាគារជាតិនៃកម្ពុជា តែងតែបញ្ជ្រាបចំណេះដឹងដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់កម្ចីចំគោលដៅ ពីការកម្ចីពីធនាគារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

លោកជំទាវបណ្ឌិត បន្តថា ធនាគារជាតិនៃកម្ពុជា បានចែករំលែកចំណេះដឹងអំពីផ្នែកហិរញ្ញវត្ថុបន្ថែមទៀតដល់ក្រុមអ្នកសារព័ត៌មាន ក្នុងគោលបំណងដើម្បីផ្សាយបន្តប្រាប់ដល់ពលរដ្ឋអំពីការដាក់ប្រាក់សន្សំតាមធនាគារ និងហិរញ្ញវត្ថុ ដែលផ្ដល់ទាំងសុវត្ថិភាព និងការប្រាក់ ពោលគឺចៀសជាងការខ្ចីលុយមានការប្រាក់ខ្ពស់ពេក  និងគ្មានច្បាប់ត្រឹមត្រូវ ដែលអាចបង្កហានីភ័យ។

លោកជំទាវ តែងតែលើកទឹកចិត្តប្រជាពលរដ្ឋឲ្យសន្សំលុយ តាមរយៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារផ្លូវការ ដោយមានការចុះកិច្ចសន្យាត្រឹមត្រូវ ចំណែកការសន្សំលុយនៅធនាគារពាណិជ្ជ នឹងទទួលបានការប្រាក់ទៀតផង។

គួរបញ្ជាក់ថា បើតាមប្រសាសន៍របស់លោកជំទាវបណ្ឌិត ជា សិរី ប្រសិនបើកម្ចីទៅលើការរកស៊ី ដើម្បីបានចំណូល បង្កើនចំណូល ហើយមានលទ្ធភាពសងត្រឡប់ទៅកាន់ម្ចាស់បំណុល នោះ ការជំពាក់ឬខ្ចីលុយគេជារឿងល្អ ក៏ប៉ុន្ដែប្រសិនបើការខ្ចីលុយយកទៅប្រើប្រាស់ខុសគោលដៅ ដូចជា ឡើងស៊េរីទូរស័ព្ទ, ទិញម៉ូតូ ឬឡានថ្មី ទាំងនេះ ជាហានិភ័យ បង្កគ្រោះថ្នាក់ឈានដល់ការជាប់បំណុលវ័នក៕​

spot_img
×