ចោរ២នាក់បានស្ទាក់ និងធ្វើសកម្មភាពប្លន់សិស្បស្រីប្រុស១ក្រុម ខណៈពួកគេកំពុងដើរនៅលើដងផ្លូវស្ងាត់មួយ នៅថ្ងៃរសៀល ក្នុងខែអំឡុងខែឧសភាកន្លងទៅនេះ ។ ប៉ុន្តែ សំណាងអាក្រក់ ជនដៃដល់ជាអ្នកប្លន់ ត្រូវបានបាញ់សម្លាប់តែម្តង ដោយបុរសម្នាក់ក្នុងចំណោមគ្នីគ្នា២នាក់កំពុងជិះម៉ូតូ ដែលធ្វើដំណើរតាមផ្លូវនោះ ឃើញអំពើប្លន់នេះដោយចៃដន្យ ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅ El Tambor ទីក្រុង Los Teques រដ្ឋ Miranda ប្រទេសឥណ្ឌា ។ តាមរយៈវីដេអូឃ្លីបពីកាមេរ៉ាសន្តិសុខដងផ្លូវ ត្រូវបានចែករំលែកលើបណ្តាញសង្គម បានបង្ហាញដំបូងឡើយ មានសិស្សស្រី១ក្រុម មកពីសកលវិទ្យាល័យបច្ចេកវិទ្យា Rufino Blanco Fombona កំពុងនាំគ្នាដើរនៅលើដងផ្លូវស្ងាត់មនុស្សធ្វើដំណើរមួយ ។ ប៉ុន្តែ នៅពេលនោះ ពួកគេត្រូវបានធ្វើឲ្យភ័យខ្លាចជាខ្លាំង ដោយចោរប្លន់ជិះម៉ូតូ២នាក់ ។
ប៉ុន្តែ ខណៈពេលចោរម្នាក់កំពុងធ្វើសកម្មភាពប្លន់និស្សិតស្រីទាំងនោះ ស្រាប់តែមន្ត្រីប៉ូលីស PoliGuaicaipuro ២ នាក់ ស្ថិតក្នុងឯកសណ្ឋានស៊ីវិល បានជិះម៉ូតូចូលមកដល់ និងឃើញដោយចៃដន្យ ម្នាក់ក្នុងចំណោមពួកគាត់២នាក់ បានដកកាំភ្លើងបាញ់ប្រហារចោរនោះពីចម្ងាយ បណ្តាលឲ្យវារត់ចេញដួលច្រងាប់ច្រងិលតែម្តង ។ មន្ត្រីរូបនោះ បន្ទាប់មក ត្រូវបានឃើញបាញ់បន្ថែមទៅលើចោរនោះ ៣, ៤ ដង បណ្តាលឲ្យវាដេកស្លាប់នៅនឹងកន្លែងតែម្តង ខណៈពេលដែលគ្នីគ្នាវាម្នាក់ទៀត បានរត់គេចខ្លួនពីកន្លែងកើតហេតុទាំងព្រលឹងចុងសក់ ៕ ឧត្តម