ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីចោរកម្ម (លួចដែក) ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញនៅវេលាម៉ោង ០២និង៣០នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣។

នគរបាលបាលបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០និង៣៥នាទី ត្រង់ចំណុចផ្ទះលេខ០១B ផ្លូវបេតុង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ជនរងគ្រោះឈ្មោះ ជា ម៉ៅ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក មានទីលំនៅផ្ទះលេខ០៤B ផ្លូវបេតុង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ជនសង្ស័យទាំង០៣នាក់មាន ៖ ១-ឈ្មោះ ចាន់ រ៉ាវីត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ២-ឈ្មោះ ផុន សុថា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ៣-ឈ្មោះ ចន សុខភឿន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សម្ភារៈខូចខាត បាត់បង់៖ ដែកទីបជ្រុង ប្រវែង០៦ម៉ែត្រ ចំនួនប្រហែល៦០ដើម ។
វត្ថុតាងចាប់យក៖ ម៉ូតូសណ្តោងរុឺម៉ក (ម៉ូតូចាស់) ចំនួន ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ រួមនិងវត្ថុតាងខាងលើ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ កំពុងសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕ រក្សាសិទ្ធដោយ ៖ សួង សាម


