Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន ជាទីផ្សារធំជាងគេសម្រាប់អង្ករកម្ពុជា រកចំណូលបាន ៨៩ លានដុល្លារ ក្នុងរយៈពេល ៦ខែឆ្នាំនេះ

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា CRF បានប្រកាសឱ្យដឹងថា ប្រទេសចិន គឺជាទីផ្សារធំជាងគេ និងមានសក្តានុពលសម្រាប់អង្ករកម្ពុជា ដែលរកចំណូលបាន ៨៨,៩ លានដុល្លារ ពីការនាំចេញចំនួន ១៣៨,៣៦៤ តោន ទៅកាន់ប្រទេសចិន នៅក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៣នេះ។

សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា CRF បានឲ្យដឹងទៀតថា ចិនឈរនៅលំដាប់កំពូលក្នុងការទិញអង្កររបស់កម្ពុជា ដែលមានចំនួន ៤២% នៃបរិមាណនាំចេញអង្ករសរុប នៅក្នុងចន្លោះពីខែមករា និងខែមិថុនា។

បើតាមឧកញ៉ា ចាន់ សុខឃាំង សហព័ន្ធស្រូវអង្ករកម្ពុជា CRF និងជាពាណិជ្ជករនាំចេញអង្ករ បានឲ្យដឹងថា ចិនគឺជាទីផ្សារដ៏មានសក្តានុពល សហព័ន្ធនឹងបន្តសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីធានាថា ការលក់អង្ករប្រចាំឆ្នាំទៅកាន់ប្រទេសចិន សម្រេចឲ្យបានចំនួន ៤០០,០០០ តោនក្នុងមួយឆ្នាំៗ។

ប្រភេទអង្ករដែលកម្ពុជានាំចេញ រួមមាន៖ អង្ករក្រអូប  អង្ករសែនក្រអូប  អង្ករសគ្រាប់វែង អង្ករសំរូប អង្ករចំហុយ និងអង្ករសរីរាង្គ។

សេចក្តីប្រកាសព័ត៌មានសហព័ន្ធស្រូវអង្ករកម្ពុជា CRF បានឲ្យដឹងទៀតថា កម្ពុជាបាននាំចេញអង្ករសរុបចំនួន ៣២៩,៦៣៣ តោនទៅកាន់បណ្តាប្រទេស និងតំបន់ចំនួន៥២ ក្នុងរយៈពេល៦ខែឆ្នាំនេះ ដោយទទួលបានប្រាក់ចំណូលចំនួន ២២៩ លានដុល្លារ។

គួរបញ្ជាក់ថា កម្ពុជា ជាប្រទេស ដែលមានសក្តានុពលផ្នែកកសិកម្ម ប្រជាជនប្រមាណជាង ៦០ភាគរយ ប្រកបមុខរបរកសិកម្ម។ ក្នុងមួយឆ្នាំៗ កម្ពុជា ផលិតស្រូវបានជាង ១០លានតោន សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងមួយចំនួនធំបាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេស៕

×