Sunday, May 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនាំចេញរបស់កម្ពុជា នៅឆមាសទី១ ឆ្នាំ២០២៣ បង្ហាញពីកំណើនងើបឡើងវិញតិចតួច

spot_img

ភ្នំពេញ៖ នៅឆមាសទី១ ឆ្នាំ២០២៣នេះ ការនាំចេញទំនិញរបស់ប្រទេសកម្ពុជា បានបង្ហាញពីកំណើនងើបឡើងវិញតិចតួច បន្ទាប់ពីធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងរយៈពេល ៥ខែចុងក្រោយនេះ ខណៈដែលស្ថានភាពសេដ្ឋកិច្ចពិភពលោក ត្រូវបានគេព្យាករថា នឹងងើបឡើងវិញលឿនជាងការរំពឹងទុក ក្នុងអំឡុងពេលឆមាសទី២ឆ្នាំនេះ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី ១០ខែកក្កដា ឆ្នាំ ២០២៣នេះ បានបង្ហាញថា ការនាំចេញរបស់កម្ពុជា ពីខែមករា ដល់ខែមិថុនា ឆ្នាំនេះ មានតម្លៃទឹកប្រាក់សរុប ១១,៤៦ពាន់លានដុល្លារ បានកើនឡើង ០,៨% ពីចំនួន១១,៣៧ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប៉ុន្តែការនាំចូលរបស់កម្ពុជា នៅឆមាសទី១ឆ្នាំនេះ បានបន្តធ្លាក់ចុះ នៅក្នុងអត្រា -២២,៩% ពីចំនួនទឹកប្រាក់ ១៥,៨៦ពាន់លានដុល្លារ មកនៅត្រឹម ២៣,៦៩ពាន់លានដុល្លារ។

ប្រទេសកម្ពុជា បាននាំចេញមុខទំនិញសំខាន់ៗ ដូចជា ផលិតផលសម្លៀកបំពាក់ និងស្បែកជើង កាបូបនិងផលិតផលសម្រាប់ធ្វើដំណើរ, កសិកម្ម, គ្រឿងសង្ហារឹម, កង់, គ្រឿងអេឡិចត្រូនិក, ប្លាស្ទិក និងគ្រឿងអលង្ការ ជាដើម។

ដោយឡែក មុខទំនិញដែលកម្ពុជា នាំចូលភាគច្រើន មានដូចជា វត្ថុធាតុដើមវាយនភណ្ឌកាត់ដេរ, ផលិតផលត្បូងចម្រុះ និងគ្រឿងអលង្ការមានតម្លៃ, ប្រេងឥន្ធនៈ, សម្ភារសំណង់, គ្រឿងអេឡិចត្រូនិក, យានយន្ត, គ្រឿងឧបភោគបរិភោគ និងឳសថ និងបរិក្ខាពេទ្យ ជាដើម។

គួរបញ្ជាក់ថា ទីផ្សារនំាចេញទៅកាន់ទីផ្សារសំខាន់ៗរបស់កម្ពុជា មានដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណាដា ចិន ជប៉ុន កូរ៉េខាងត្បូង វៀតណាម ថៃ ឥណ្ឌូនេស៊ី កោះតៃវ៉ាន់ និងសិង្ហបុរី ជាដើម៕

spot_img
×