កាលពីថ្ងៃចន្ទម្សិលមិញនេះ សមត្ថកិច្ចឥណ្ឌូណេស៊ីឱ្យដឹងថា ហ្វូងមនុស្សយ៉ាងច្រើនកុះករបានកាន់ដំបងនិងកាំបិតបានសម្លាប់ក្រពើអស់៣០០ក្បាល ដើម្បីសងសឹកឱ្យពលរដ្ឋក្នុងភូមិម្នាក់ត្រូវក្រពើមួយក្បាលខាំហែកស្លាប់។
ខ្មោចក្រពើត្រូវកាប់សម្លាប់គរលើគ្នា
បណ្ដារូបភាពដែលថតបានពីកន្លែងកើតហេតុ បង្ហាញឱ្យឃើញក្រពើរាប់រយក្បាលត្រូវកាប់ងាប់ក្នុងថ្លុកឈាមគរពីលើគ្នាក្នុងខេត្ដPapua។
តាមChannel NewsAsiaហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងៃសៅរ៍សប្ដាហ៍មុន បន្ទាប់ពីពិធីបុណ្យសពបុរសអាយុ៤៨ឆ្នាំម្នាក់ ដែលត្រូវក្រពើខាំហែកស្លាប់ក្នុងពេលគាត់កំពុងកាត់ស្មៅឱ្យសត្វពាហនៈ។
មេដឹកនាំស្ថាប័នអភិរក្សធនធានធម្មជាតិ Basar Manullang ភាគខាងលិច Papua ឱ្យដឹងថា កម្មករនៅសកិដ្ឋានចិញ្ចឹមក្រពើម្នាក់បាមឮសម្រែកសុំឱ្យគេជួយ ហើយពេលគាត់រត់សំដៅទៅទីនោះក៏ឃើញក្រពើមួយក្បាលកំពុងខាំហែកបុរសម្នាក់។
លោកឱ្យដឹងបន្ថែមថា ពួកគេមានការខឹងសម្បាយ៉ាងខ្លាំងពេលដែលកសិដ្ឋាននេះកសាងនៅកៀកប្រជុំជនដែលក្រុមគ្រួសារជនរងគ្រោះនិងមនុស្សរាប់រយនាក់រស់នៅ។ក្រោយពេលកើតហេតុភ្លាម ពលរដ្ឋក្នុងប្រជុំជននេះបាននាំគ្នាទៅកាន់ប៉ុស្ដិ៍ប៉ូលិស ហើយពូកគេបានត្រឹមតែការសន្យាថាម្ចាស់កសិដ្ឋាននឹងសងជំងឺចិត្ដ។
បែបនេះ ធ្វើឱ្យពួកគេមិនសប្បាយចិត្ដហើយក៏កែណគ្នាយកទាំងដំបងនិងកាំបិតចូលទៅកាប់សម្លាប់ក្រពើអស់២៩០ក្បាល។
ប៉ូលិសនិយាយថា ពលរដ្ឋមានចំនួនច្រើនពេក ធ្វើឱ្យពួកគេគ្មានសមត្ថភាពនឹងរារាំងឡើយ៕
សូយន