Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-ចិន សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគី ជាង ៦ប៊ីលានដុល្លារ ក្នុងឆមាសទី១ ឆ្នាំនេះ

ភ្នំពេញ៖ ប្រទេសកម្ពុជា និងចិន សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគី មានតម្លៃទឹកប្រាក់សរុប ៦,១៥ប៊ីលានដុល្លារ កើនឡើង ២,៨% ក្នុងឆមាសទី១ឆ្នាំ ២០២៣នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បើផ្អែកតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ទិន្នន័យគយ និងរដ្ឋាករដ៏ដែល បានឲ្យដឹងបន្ថែមថា ការនាំចេញរបស់កម្ពុជា ពីខែមករា ដល់ខែមិថុនា ឆ្នាំនេះ ឈានដល់តម្លៃទឹកប្រាក់ ៧១៣លានដុល្លារ កើនឡើង ១៦,៦% ខណៈការនាំចូលពីប្រទេសចិន មានតម្លៃទឹកប្រាក់ ៥,៤៤ប៊ីលានដុល្លារ កើនឡើង ១,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទោះបីទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន មានកំណើនតិចតួច ក្នុងរយៈពេល ៦ខែឆ្នាំនេះ ប៉ុន្តែវាក៏បានឆ្លុះបញ្ចាំងពីសញ្ញាងើបឡើងវិញនៃស្ថានភាពសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

មុខទំនិញដែលកម្ពុជា នាំចេញទៅប្រទេសចិនភាគច្រើន ជាផលិតផលកសិកម្ម មានអង្ករ ចេក ស្វាយ និងដំឡូងមី។ ចំណែកឯមុខទំនិញ ដែលកម្ពុជា នាំចូលពីប្រទេសចិន ភាគច្រើន ជាវត្ថុធាតុដើមវាយនភណ្ឌកាត់ដេរ សម្ភារសំណង់ គ្រឿងអេឡិចត្រូនិក សម្ភារប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងឧបភោគបរិភោគ និងឱសថជាដើម។

Sihanoukville Autonomous Port, Sihanoukville. MPWT

ទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ការវិនិយោគរបស់អ្នកវិនិយោគចិន ស្ថិតនៅចំណាត់ថ្នាក់ទី ១ ដោយមានចំនួន ១៨ ពាន់លានដុល្លារ ស្មើនឹង ៤៣,៩ ភាគរយ តាមពីក្រោយដោយកូរ៉េខាងត្បូង ជប៉ុន សិង្ហបុរី វៀតណាម និងម៉ាឡេស៊ី ជាដើម។ ហើយគិតត្រឹមចុងឆ្នាំ ២០២១ ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាមានទឹកប្រាក់សរុប ៤១ ពាន់លានដុល្លារ៕

×