Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-វៀតណាម សម្រេចបានកំណើនពាណិជ្ជកម្មជាវិជ្ជមាន ក្នុងរយៈពេល ៦ខែ ឆ្នាំនេះ

spot_img

ភ្នំពេញ៖ ក្នុងរយៈពេល ៦ ពាក់កណ្តាលឆ្នាំ២០២៣នេះ ប្រទេសវៀតណាម បានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសកម្ពុជា ក្នុងចំណោមសមាជិកនៃប្រទេសអាស៊ាន ខណៈដែលពាណិជ្ជកម្មទ្វេភាគីមានប្រហែលជិត ៩០% នៃទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងសមាជិកអាស៊ានដទៃទៀតរួមបញ្ចូលគ្នា។

តាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា កម្ពុជា បាននាំចេញទំនិញទៅប្រទេសវៀតណាម មានតម្លៃប្រមាណ ១,៤២ប៊ីលានដុល្លារ និងនាំចូលទំនិញតម្លៃប្រមាណ ១,៨៧ប៊ីលាន។ ៦ខែឆ្នាំនេះ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងដល់ ៣,៣ ប៊ីលានដុល្លារអាមេរិក កើនឡើងជិត ១,៣% ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។

កំណើនពាណិជ្ជកម្មជាវិជ្ជមានបែបនេះ វៀតណាម មិនត្រឹមតែជាប្រទេសដៃគូពាណិជ្ជកម្មធំជាងគេក្នុងអាស៊ានប៉ុណ្ណោះទេ ថែមទាំងជាប់ចំណាត់ថ្នាក់ទីបី ក្នុងចំណោមដៃគូពាណិជ្ជកម្មទាំងអស់របស់ប្រទេសកម្ពុជា បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក។

ការនាំចេញសំខាន់ៗរបស់កម្ពុជា រួមមាន ស្រូវ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ និងថ្នាំជក់ ខណៈការនាំចូលសំខាន់ៗពីប្រទេសវៀតណាមមកវិញ រួមមាន សម្ភារសំណង់ គ្រឿងចក្រ ប្រេងឥន្ធនៈ ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិច ជី ចំណីសត្វ គ្រឿងទេស បន្លែ និងផ្លែឈើជាដើម។

គួរបញ្ជាក់ថា កំណើននៃការនាំចេញរបស់ប្រទេសកម្ពុជា ទៅកាន់វៀតណាម ត្រូវបានជំរុញជាចម្បងដោយការនាំចេញកសិផលកាន់តែច្រើន ដោយសារការកើនឡើងនៃការប្រមូលផលនៃវិស័យកសិកម្ម៕

spot_img
×