ភ្នំពេញ ៖ ការប្រកួតគណិតវិទ្យាអូឡាំព្យាដអន្តរជាតិលំដាប់ពិភពលោកនៅសិង្ហបុរី ឆ្នាំ២០២៣ (SIMOC 2023) ដែលត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី២២ ដល់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី បេក្ខជនដែលជាសិស្សតំណាងប្រទេសកម្ពុជាមានចំនួន ៣៧នាក់មកពី ១៤សាលារដ្ឋ និងឯកជនផ្សេងៗគ្នា បានចូលរួមប្រកួតប្រជែង, ជាលទ្ធផល សិស្សសិស្សរបស់កម្ពុជាទទួលបានពិន្ទុលំដាប់ខ្ពស់ ឈ្នះមេដាយមាស ចំនួន១៣ , មេដាយប្រាក់ចំនួន ៦ និងមេដាយសំរឹទ្ធិចំនួន ២៣ សរុប ៤២មេដាយ។

លោក យ៉ែម សុភ័ណ្ឌ ប្រធានរៀបចំការប្រឡងគណិតវិទ្យាអន្តរជាតិសិង្ហបុរី ប្រចាំនៅកម្ពុជា បានប្រាប់ក្រុមអ្នកសារព័ត៌មាន ឱ្យដឹងថា នេះជាឆ្នាំទី៩ហើយ នៃការប្រកួតប្រជែងគណិតវិទ្យាអូឡាំព្យាដអន្តរជាតិសិង្ហបុរី ដោយមានបេក្ខជនចូលរួមសរុបចំនួន ១,៦៣៣នាក់ មកពី ២៥ប្រទេសទូទាំងពិភពលោក។
ការប្រកួតគណិតវិទ្យាអូឡាំព្យាដអន្តរជាតិសិង្ហបុរី ឆ្នាំ២០២៣នេះ (SIMOC 2023) ដែលត្រូវបានប្រារព្ធធ្វើឡើងពីថ្ងៃទី២២ ដល់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរីនោះ មានបេក្ខជនដែលជាសិស្សតំណាងប្រទេសកម្ពុជាមានចំនួន ៣៧នាក់ មកពី ១៤សាលារដ្ឋ និងឯកជនផ្សេងៗគ្នា បានចូលរួមប្រកួតប្រជែង។

ការប្រកួតនេះត្រូវបានបែងចែកជា ៣ កម្មវិធី ÷
១- Math Olympiad Contest (ការប្រកួតជាឯកជន)
២- Mind Sports Challenge (ការប្រកួតជាក្រុម)
៣- Maths Warriors Competition (ការប្រកួតជាក្រុម)
ជាលទ្ធផល បេក្ខជនសិស្សរបស់កម្ពុជាទាំងអស់ ទទួលបាន ÷
- រង្វាន់នៃសិស្សលំដាប់ពិន្ទុខ្ពស់ទាំង ៣កម្មវិធីបញ្ចូលគ្នាលំដាប់ទី២ ប្រចាំថ្នាក់ទី១១ ចំនួន១
– មេដាយមាស ចំនួន១៣ , មេដាយប្រាក់ចំនួន៦ និងមេដាយសំរឹទ្ធិចំនួន២៣ សរុប សិស្សឆ្នើមរបស់កម្ពុជាទទួលបានមេដៃ ៤២ ។

ក្រសួងអប់រំ យុវជន និងកីឡា សង្ឃឹមយ៉ាងមុតមាំថា បេក្ខជនកម្ពុជា អាចនឹងប្រមូលយកមេដាយជាច្រើនបន្ថែមទៀត ពីកម្មវិធីលំដាប់ពិភពលោកនេះនៅឆ្នាំក្រោយៗទៀត។
គួរកត់សម្គាល់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល មានលោកបណ្ឌិត ហង្សជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកែទម្រង់វិស័យអប់រំ ក្រោមទិសស្លោកថា “សិស្សរៀនពូកែប្រឡងជាប់ , សិស្សឆ្នើមទទួលរង្វាន់ និងមេដាយលំដាប់ខ្ពស់ “។ ពេលនេះ កម្ពុជាបានអភិវឌ្ឍន៍ និងរីកចម្រើនស្ទើរគ្រប់វិស័យ ក្នុងនោះវិស័យអប់រំរបស់កម្ពុជា បាននិងកំពុងវិវឌ្ឍស្មើមុខ ស្មើមាត់ លើឆាកអន្តរជាតិ និងពិភពលោក៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN














