Friday, May 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន អញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃនៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក)

ភ្នំពេញ៖ នាឱកាសថ្ងៃចូលព្រះវស្សា ថ្ងៃពុធ ទី ២ ខែសីហា ឆ្នាំ២០២៣ នេះ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំសាច់ញាតិ ក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ លោកជំទាវភរិយាថ្នាក់ដឹកនាំ ឥស្សរជន និងមន្ត្រីកាកបាទក្រហមកម្ពុជា បានអញ្ជើញបូជាទៀនធូប ផ្កាភ្ញីថ្វាយព្រះពុទ្ធរូប និងនាំយកទៀនព្រះវស្សា រួមជាមួយទេយ្យទាន បច្ច័យមួយចំនួនទៀត ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅទីអារាមវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ដែលស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បន្ទាប់ពីវេរប្រគេនទៀនព្រះវស្សា និងគ្រឿងលំដាប់ព្រះវស្សាដល់សម្តេចសង្ឃ-ព្រះសង្ឃរួចមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ព្រមទាំងគណៈប្រតិភូ បានអញ្ជើញអុជទៀនធូបនៅមុខព្រះអង្គធំក្នុងព្រះវិហារ និងធ្វើបទមនសិការព្រះរតនត្រៃចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមនុញ្ញផលជូនដល់បុព្វការីជនមាន មាតា បិតា ជីដូន ជីតា និងញាតិការគ្រប់ៗសណ្តានផងដែរ។ នាឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជូនតាជីយាយជីចំនួន ១០០នាក់ នូវក្រណាត់ស ១ដុំ និងថវិកា ៥ម៉ឺនរៀលផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×