នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអនុញ្ញាតឱ្យ ឯកឧត្តម ប៉ាង ឈីវី ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសម នៅទីស្តីការ ក្រសួង។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅ ចំពោះឯកឧត្តម ប៉ាង ឈីវី ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ព្រមទាំងបានបញ្ជាក់ពីការគាំទ្រ និងកិច្ចសហការយ៉ាងពេញលេញ ដើម្បីជួយសម្រួលដល់បេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតឱ្យទទួលបានជោគជ័យ។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្តែងការគួរសម ហើយក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះការគាំទ្រ និងកិច្ចសហការបន្តជាប្រចាំជាមួយស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែល្អប្រសើររវាងប្រទេសទាំងពីរលើគ្រប់វិស័យ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូន ឯកឧត្តមឯកអគ្គរដ្ឋទូត ផងដែរ។រក្សាសិទ្ធដោយ៖សុទ្ធលី





