បញ្ហាដែលខឿនសេដ្ឋកិច្ចធំ២លើពិភពលោកចុះហត្ថលេខាលើសន្ធិសញ្ញាពាណិជ្ជកម្មសេរីគឺជាសញ្ញានៃការលើកទឹកចិត្ដដ៏ខ្លាំងក្លាមួយចំពោះចលនាសេរីភាពពាណិជ្ជកម្មពិភពលោក ខណៈពេលដែលទីផ្សារពិភពលោកកំពុងរងទទួលនូវសម្ពាធយ៉ាងខ្លាំងពីសំណាក់អាមេរិក ។យើងឃើញហើយថា នៅថ្ងៃអង្គារដើមសប្ដហ៍នេះ សហគមន៍អឺរ៉ុប(EU)និងជប៉ុនបានចុះហត្ថលេខាលើសន្ធិសញ្ញាពាណិជ្ជកម្មសេរីEU-ជប៉ុន(EU-Japan Economic Partnership Agreement – EPA) ជាផ្លូវការនៅទីក្រុងតូក្យូ។
នេះគឺជាសន្ធិសញ្ញាពោរពេញដោយមហិច្ឆតា ព្រមទាំងសន្យាបើកទូលាយតំបន់ពាណិជ្ជកម្មសេរីធំបំផុតពិភពលោកមួយ តាមការប៉ាន់ស្មានគឺប្រហែល៣០ភាគរយនៃ GDP ទូទាំងពិភពលោក។
ជាក់ស្ដែង ភាគីទាំងសងខាងសន្យានឹងកាត់បន្ថយរបាំងពន្ធដារទ្វេភាគីស្ទើរតែទាំងអស់។ ពោលគឺដល់ទៅ៩៩ភាគរយសម្រាប់ទំនិញនាំចូលពីជប៉ុននិងពី៩៤ភាគរយដល់៩៩ភាគរយតាមដំណាក់កាលសម្រាប់ផលិតផលពីEU។គួរកត់សម្គាល់សន្ធិសញ្ញានេះរួមមានទាំងពន្ធខ្ពស់គួរសមរបស់ជប៉ុនចំពោះបណ្ដាផលិតផលកសិកម្មពីEUនិងពន្ធរបស់EUចំពោះជប៉ុន។
បច្ចុប្បន្នបណ្ដាផលិតផលរបស់ EUត្រូវរងកម្រិតជាមធ្យមតែ១,៦ភាគរយពេលនាំចូលជប៉ុន ក្នុងពេលដែលបណ្ដាផលិតផលរបស់ជប៉ុនត្រូវរងពន្ធមធ្យម២,៩ភាគរយនៅសហគមន៍អឺរ៉ុប -នេះបើតាមតួលេខរបស់ WTO។ ប៉ុន្ដែEUឱ្យដឹងថា កម្រិតពន្ធដែលជប៉ុនទទួលប្រយោជន៍បានពីEUនៅបន្ដស្ថិតក្នុងកម្រិត១ពាន់លានអឺរ៉ូ(១,២ពាន់លានដុល្លារ)ក្នុងមួយឆ្នាំៗ។
និយាយជារួម ប្រជាជនទ្វីបអឺរ៉ុបនឹងទទួលបានផលប្រយោជន៍ ហើយបណ្ដាផលិតផលពិសេសរបស់ជប៉ុនដូចជាសាច់គោ Kobe ឬត្រសក់Yubariដ៏ល្បីល្បាញអាចត្រូវបានបើកទូលាយទីផ្សារជាងពេលមុន។ ក្រៅពីនោះសេរីភាវូបនីយកម្មពាណិជ្ជកម្មក៏នឹងជួយបង្កើនការនាំចេញសារធាតុគីមី សម្លៀកបំពាក់ គ្រឿងសម្អាងនិងស្រាបៀររបស់ទ្វីបអឺរ៉ុបទៅកាន់ប្រទេសជប៉ុន។
ពិតណាស់ លើទីផ្សារសេដ្ឋកិច្ចមិនអាចកំណត់ថាមិត្ដឬសត្រូវ គ្នាឯងឬគ្នាគេនោះទេបញ្ហាស្ថិតនៅត្រង់ការបែងចែកផលប្រយោជន៍ដែលដៃគូទាំងសងខាងទទួលបានប៉ុណ្ណោះ៕
សូយន