Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន នឹងត្រួតត្រាលើបច្ចេកវិទ្យា របស់ពិភពលោក នៅថ្ងៃអនាគត

រាជធានីដូហា(Doha)៖ បច្ចុប្បន្ន ពិភពលោក កំពុងតែប្រកួតប្រជែងយ៉ាងខ្លាំង លើវិស័យបច្ចេកវិទ្យា ទើបធ្ចើឲ្យមហាអំណាចលោកខាងលិច មានការព្រួយបារម្ភ ទៅលើប្រទេសចិន ខណៈលោកសហប្រធានកិច្ចប្រជុំកំពូលបច្ចេកវិទ្យា បានអះអាង អំពីបស្ចិមលោក នឹងបាត់បង់នូវការនាំមុខគេ លើវិស័យបច្ចេកវិទ្យា ហើយចិន នឹងធ្វើឧត្ដមភាព នៅលើវិស័យនេះវិញម្ដង។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៥ ខែកញ្ញា ថា បើតាមលោក ផេតឌី កូសហ្គ្រេវ (Paddy Cosgrave) នាយកប្រតិបត្ដិ នៃកិច្ចប្រជុំគេហទំព័រសន្និសីទបច្ចេកវិទ្យាប្រចាំឆ្នាំ បានឲ្យដឹង ថា ចិន នឹងត្រួតត្រាលើបច្ចេកវិទ្យារបស់ពិភពលោក នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខនេះ។ ការលើកឡើងបែបនេះ ស្របពេលកិច្ចប្រជុំកំពូលបច្ចេកវិទ្យា នឹងធ្វើឡើង នៅក្នុងប្រទេសកាតារ នៅឆ្នាំ២០២៤។

ថ្លែងទៅកាន់កម្មវិធី Al Jazeera’s show on The Record លោក កូសហ្គ្រេវ បានបញ្ជាក់ ថា បស្ចិមលោក នឹងបាត់បង់ឋានៈជាអ្នកនាំមុខគេលើបវិស័យច្ចេកវិទ្យា និង របកគំហើញ ក្រោយការគ្រប់គ្រងតួនាទីនេះ អស់រយៈពេលប្រហែលកន្លះសតវត្សរ៍កន្លងមក។

លោក ផេតឌី កូសហ្គ្រេវ បានបន្ថែម ថា អស់រយៈពេល៥០ឆ្នាំកន្លងមកនេះ ភាពជឿនលឿននៃបច្ចេកវិទ្យា ត្រូវបានជំរុញ ដោយសហរដ្ឋអាមេរិក ប៉ុន្តែក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ មានការបែកបាក់គ្នាយ៉ាងឆាប់រហ័ស លើសមត្ថភាពបច្ចេកវិទ្យា ទៅកាន់ផ្នែកផ្សេងទៀត នៃពិភពលោក។

នៅក្នុងរយៈពេលទសវត្សរ៍ខាងមុខនេះ ប្រទេសចិន នឹងគ្របដណ្តប់លើវិស័យបច្ចេកវិទ្យា ព្រោះចិនបានផ្តោតយ៉ាងយកចិត្តទុកដាក់លើភាពជាដៃគូដ៏សំខាន់ រវាងវិស័យសាធារណៈ និង ឯកជន ជាមួយនឹងលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើល។

លោក Cosgrave បានរិះគន់ដល់សហរដ្ឋអាមេរិក និង បណ្តាប្រទេសផ្សេងៗនៅអឺរ៉ុប ដោយនិយាយថា បណ្ដាប្រទេសទាំងនេះ ធ្វើឲ្យមានការលំបាក ខណៈក្រុមហ៊ុនមកពីកន្លែងផ្សេងទៀតរបស់ពិភពលោកប្រកួតប្រជែងគ្នា៕ រក្សាសិទ្ធដោយ ៖ សារាយSN

×