Thursday, November 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋច្រើនគ្រួសារ ស្នើសុំអាជ្ញាធរចុះបិទរោងចក្រផលិតទឹកកក ដែលបែកធ្លាយឧស្ម័នអាម៉ូញ៉ាក់ ប៉ះពលរដ្ឋនៅខណ្ឌឬស្សីកែវ

ភ្នំពេញ : ពលរដ្ឋច្រើនគ្រួសារ ស្នើសុំអាជ្ញាធរចុះបិទរោងចក្រផលិតទឹកកក ដែលបែកធ្លាយឧស្ម័នអាម៉ូញ៉ាក់ ប៉ះពលរដ្ឋនៅវេលាម៉ោង១០ព្រឹកថ្ងៃទី ៥ ខែកញ្ញាឆ្នាំ ២០២៣ ស្ថិតនៅចំណុចរោងចក្រធុនតូច លោកស្រី ឈាង មួ ផលិតទឹកកកដើមនិងទឹកកកអនាម័យ ភូមិច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋដែលរងគ្រោះដោយសាយភាយឧស្ម័ន អាម៉ូញ៉ាក់ និងអ្នករស់នៅជិតខាងជាច្រើនគ្រួសារ បានប្រមូលផ្ដុំគ្នាស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធ ចុះបិទអាជីវកម្មរោងចក្រផលិតទឹកកកធុនតូចដែលបែកធ្លាយសាយភាយឧស្ម័ន បណ្ដាលឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅជិតខាង ជាង៣០នាក់ដួលសន្លប់ កាលពីកន្លងទៅថ្មីនេះ។
ខណៈនោះផងដែរ ក៏មានវត្តមានលោកអភិបាលខណ្ឌឬស្សីកែវ ដឹកនាំកម្លាំងក្រោមឱវាទ ចុះធ្វើការសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋ រួមនឹងធ្វើការផ្អាកទីតាំងផលិតទឹកកកដើមនិងទឹកកកអនាម័យ រោងចក្រធុនតូច យីហោ លោកស្រី ឈាង មួ ជាបណ្ដោះអាសន្ន រង់ចាំសមត្ថកិច្ចជំនាញពាក់ព័ន្ធ លោកចុះធ្វើការសិក្សាស្រាវជ្រាវរិះរកដំណោះស្រាយផ្លាស់ប្ដូរទីតាំងថ្មី ដើម្បីសម្របសម្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជិតខាងនៃរោងចក្រខាងលើ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៧នឹង៣០នាទីយប់ មានមនុស្សប្រុសស្រីជាច្រើននាក់ បានដួលសន្លប់ជាបន្ដបន្ទាប់ ត្រូវបានដឹងយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ ក្នុងករណីធ្លាយឧស្ម័នចេញពីរោងក្រទឹកកកខាងលើ។

បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា រោងចក្រផលិតទឹកកកដើមនឹងទឹកកកអនាម័យយីហោ  លោកស្រី ឈាង មួ កំពុងដំណើរការផលិតទឹកកក ដោយមានកម្មករធ្វើការជាធម្មតា មួយសន្ទុះក៏ផ្ទុះបំពង់ឧស្ម័នអាម៉ូញ៉ាក់ សាយភាយពេញតំបន់ក្បែរៗនោះ នឹងបង្កឲ្យមានអ្នកដួលសន្លប់ជាច្រើននាក់ អ្នកខ្លះកំពុងជិះម៉ូតូ ធុំក្លិនចំហាយឧស្ម័នខ្លាំងពេកទ្រាំមិនបាន ផ្ដួលម៉ូតូរត់រកទីសុវត្ថិភាព នឹងអ្នកខ្លះហូរទឹកភ្នែកពិបាកដកដង្ហើម ក៏ដួលសន្លប់ ត្រូវបានរថយន្ដដឹកយកទៅជួយសង្គ្រោះភា្លមៗនៅមន្ទីរពេទ្យ។

លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ក្រោយពីកើតហេតុភ្លាមៗ លោកបានដឹកនាំកម្លាំងគណៈបញ្ជាកាឯកភាពខណ្ឌ ចុះអន្តរាគមន៍បញ្ជូនជនរងគ្រោះ តាមរថយន្ដសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យសម្ដេចឪសម្ដេចម៉ែភ្លាមៗ ខណៈនោះក៏មានរថយន្ដពន្លត់អគ្គីភ័យ ចេញមករងចាំអន្តរាគមន៍ជួយដល់ពលរដ្ឋក្នុងករណីបន្ទាន់ផងដែរ៕ រក្សាសិទ្ធដោយ ៖ សួង សាម

×