Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តកំពង់ស្ពឺ អះអាងថា មានក្រុមហ៊ុនចិនជាង ៥០ គ្រោងបង្កើតរោងចក្រ ដើម្បីផលិតនាំចេញ

កំពង់ស្ពឺ៖ បើយោងតាម ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យ​ដឹងថា មានក្រុមហ៊ុនចិនជាង ៥០ មកពីខេត្តហឺណា គ្រោងបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ ដើម្បីផលិតនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

វិស័យបី រួមមាន៖ វិស័យកសិកម្ម កសិឧស្សាហកម្ម និងឧស្សាហកម្ម ជាវិស័យដែលមានការរីកចម្រើនខ្លាំង ជំរុញឲ្យអ្នកជំនួញទាំងជាង ៥០រោងចក្រ របស់ខេត្តហឺណាននេះ បង្វែរមកវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ។

ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ថា ឱកាសនៃការវិនិយោគនេះ នឹងបង្កើតលើផ្ទៃដីរួមដែលអាចធ្វើកសិកម្ម កសិឧស្សាហកម្ម និងឧស្សាហកម្ម ហើយវិស័យទាំងបីនេះ នឹងអាចនាំចេញបន្លែ សាច់គោ សាច់ជ្រូក ដែលមានលក្ខណៈស្តង់ដារទៅលក់នៅក្នុងប្រទេសចិន និងពិភពលោកទាំងមូល។ រោងចក្រទាំងជាង ៥០នេះ នឹងអាចចូលទៅបណ្តើរៗនៅកំឡុងចុងឆ្នាំ២០២៣។ បើតាមការរំពឹងទុកថា នៅពេលដែលអ្នកវិនិយោគរបស់ខេត្តហឺណានចាប់ផ្តើមដំណើរការ នោះនឹងស្រូបទាញយកកម្លាំងពលកម្មរាប់ម៉ឺននាក់ចូលបម្រើការងារ។

ឯកឧត្តម បានបន្តថា ក្រុមហ៊ុននេះ នឹងមានរោងចក្រជាង៥០ ហើយនៅពេលដែលគម្រោងនេះ ដំណើរការនៅកម្ពុជា ក្រុមហ៊ុន នឹងស្រូបទាញយកកម្លាំងពលកម្មរាប់រយនាក់ចូលបម្រើការងារ។

លោក Wang Guangguo ជានាយកប្រតិបត្តិសហព័ន្ធសហគ្រិនជនជាតិចិនក្រៅប្រទេស នៃខេត្តហឺណាន ( Henan Federation of Oversea Chinese Entrepreneurs) បានឲ្យដឹងថា ខេត្តហឺណាន ជាខេត្តដែលមានសេដ្ឋកិច្ចធំជាងគេទី៥នៃប្រទេសចិន និងជាខេត្តដែលមានវិស័យកសិកម្មឈានមុនគេទី១។

គួរបញ្ជាក់ថា ខេត្តហឺណាននេះ ជាខេត្តដែលមានប្រជាជនច្រើន តែផ្ទៃដីតូច និងប្រកបរបរកសិកម្ម កសិឧស្សាហកម្ម និងឧស្សាហកម្ម ដូចនឹងខេត្តកំពង់ស្ពឺដែរ ដែលមានប្រជាជនពឹងផ្អែកលើផ្អែកកសិកម្មច្រើន ទាំងការដាំដុះដំណាំ និងការចិញ្ចឹមសត្វ ហើយខេត្តហឺណានក៏មានអ្នកជំនួញដល់ទៅជាង ១លាននាក់ និងច្រើនសមាគមន៍៕

×