Tuesday, January 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែបនេះ​គួរឲ្យ​ខ្លា-ចណាស់! ជណ្ដើរយន្ត​រមណីដ្ឋា​ន ធ្លា-ក់​ចូល​ជ្រោះ​កម្ពស់ ១០០ ម៉ែត្រ កាមេរ៉ា​ថត​បាន មុន​ពេល​ជនរងគ្រោះ​ទាំងអស់​ស្លា-ប់​គួរឲ្យ​អាសូ​រ

ថ្មីៗនេះ គេហទំព័រ CNA បានរាយការណ៍អំពីគ្រោះថ្នាក់ដ៏គួរឱ្យភ័យខ្លាចមួយ ដែលបានសម្លាប់មនុស្សចំនួន ៥ នាក់ នៅនឹងកន្លែង នៃរមណីយដ្ឋាន Ayuterra ស្ថិតនៅក្នុងតំបន់ទេសចរណ៍ Ubud កោះបាលី ប្រទេសឥណ្ឌូនេស៊ី។​ ឧប្បត្តិហេតុនេះកើតឡើងដោយសារតែជណ្តើរយន្តរបស់រមណីយដ្ឋានស្រាប់តែដាច់ខ្សែ ធ្លាក់ចំងាយ១០០ម៉ែត្រចូលទៅក្នុងជ្រោះ បង្កជាសំឡេងផ្ទុះលាន់ឮយ៉ាងខ្លាំង និងសម្លាប់មនុស្សដែលមានវត្តមាននៅក្នុងជណ្តើរយន្តទាំងអស់។

គួរកត់សម្គាល់ថា ជណ្តើរយន្តនេះត្រូវបានគេស្គាល់ថា ជាកន្លែងចុះឈ្មោះក្នុងបញ្ជី នៃ “ការរស់នៅបែបនិម្មិត” និងជាទីពេញចិត្តរបស់អ្នកទេសចរជាច្រើន ដែលមកកម្សាន្តនៅរមណីយដ្ឋាននេះ ដោយសារតែភាពពិសេស និងក៏ដូចជាកន្លែងជិតស្និទ្ធនឹងធម្មជាតិ។

​គេបាន​ដឹង​ថា ជនរងគ្រោះ​៥​នាក់ (​ប្រុស​២​នាក់ ស្រី​៣​នាក់​) សុទ្ធតែ​ជា​បុគ្គលិក​ក្រុមហ៊ុន Ayuterra ហើយ​នៅ​វ័យក្មេងៗតែម្តង ក្នុងនោះជនរងគ្រោះ​មានឈ្មោះ Sang Putu Bayu Adi Krisna អាយុ ១៩ឆ្នាំ, Kadek Yanti Pradewi ១៩ឆ្នាំ, Ni Luh Supernigsih អាយុ 20 ឆ្នាំ, Wayan Aries Setiawan អាយុ 23 ឆ្នាំ និង Kadek Hardiyanti អាយុ 24 ឆ្នាំ។

បន្ទាប់ពីមានសោកនាដកម្មនេះ វីដេអូមួយបានបង្ហាញពីពេលដែលបុគ្គលិកចូលទៅក្នុងជណ្តើរយន្ត មុនពេលវាចាប់ផ្តើមឡើងចំណោត ហើយសោកនាដកម្មក៏បានកើតឡើង។ នៅក្នុងវីដេអូនោះគេអាចមើលឃើញថា បន្ទាប់ពីឡើងដល់ចំណោត ជណ្ដើរយន្តក៏បានរអិលចុះពីលើផ្លូវក្នុងល្បឿនយ៉ាងលឿនក្នុងពេលដ៏ខ្លី។

ចែករំលែកជាមួយអ្នកសារព័ត៌មានអំពីសោកនាដកម្មនេះ មេចុងភៅរបស់រមណីយដ្ឋាន លោក Ketut Suwiarham បាននិយាយថា គាត់បានឮសំឡេងស្រែក និងសំឡេងខ្លាំងៗ នៅពេលឧបទ្ទវហេតុជណ្តើរយន្តកើតឡើង។

បច្ចុប្បន្ន ប៉ូលីសប្រចាំតំបន់បាលី កំពុងបន្តស៊ើបអង្កេតមូលហេតុ ថាតើគ្រោះថ្នាក់នេះកើតឡើងដោយសារការធ្វេសប្រហែសដែរ ឬទេ។ ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់ប៉ូលីសបាលី លោក Jansen Avitus Panjaitan បាននិយាយថា ជណ្ដើរយន្តត្រូវបានសាងសង់មិនសូវល្អ ដោយគ្រាន់តែមានខ្សែយោងមួយប៉ុណ្ណោះ និងបានបញ្ជាក់ថា ជណ្តើរយន្តនេះមិនមានហ្វ្រាំងសង្គ្រោះបន្ទាន់ទេ។

លោក Jansen ក៏បានឲ្យដឹងថា “ទាក់ទងនឹងឧប្បត្តិហេតុនេះ យើងបាននិងកំពុងកំណត់ថាតើ បណ្តាលមកពីការមិនអនុលោមតាមនីតិវិធីប្រតិបត្តិការស្តង់ដារ (SOP) មានធាតុផ្សំនៃការធ្វេសប្រហែសនៅក្នុងឧប្បត្តិហេតុនេះ ឬយ៉ាងណា”។

ទោះជាយ៉ាងណា ម្ចាស់​រមណីយដ្ឋាន Linggawati Utomo បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ថា៖ «សម្រាប់ថ្លៃ​ធ្វើ​បុណ្យ និង​បញ្ចុះ​សព​​ យើងខ្ញុំនឹងរ៉ាប់រងការចំណាយទាំងអស់ ហើយយើង​នឹង​ផ្តល់​សំណង​ដល់​ក្រុម​គ្រួសារ​ផង​ដែរ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×