Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី ឃុំខ្លួនក្រុមអ្នករត់ពន្ធគ្រឿងបន្លាស់យន្ដហោះ បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន

រដ្ឋធានីមូស្គូ៖ អាជ្ញាធរក្រុងមូស្គូ បានចាប់ខ្លួនពួកអ្នករត់ពន្ធមួយក្រុម ដោយសារតែការជាប់ព័ន្ធនឹងការរត់ពន្ធរឿងបន្លាស់យន្ដហោះយោធា ហើយគ្រឿងបន្លាស់មួយចំនួន ត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។

បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីព្រហស្បតិ៍ ទី៧ ខែកញ្ញា ថា បើតាមទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រង ដោយរដ្ឋរុស្ស៊ី TASS បានរាយការណ៍ ថា សេវាសន្តិសុខរដ្ឋរបស់រុស្ស៊ី (ហៅកាត់ FSB) បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ (ទី៧ ខែកញ្ញា) ថា FSB បានឃាត់ខ្លួនក្រុមអ្នករត់ពន្ធគ្រឿងបន្លាស់យន្តហោះយោធា។ នៅក្នុងចំណោមគ្រឿងបន្លាស់ទាំងនោះ មានមួយចំនួន ត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។

ទីភ្នាក់ងារសារព័ត៌មាន Tass បានដកស្រង់សម្ដីពីទីភ្នាក់ងារសន្ដិសុខរបស់រុស្ស៊ី ថា ក្រុមអ្នករត់ពន្ធទាំងនោះ មានខ្លះមកពីប្រទេសអ៊ុយក្រែន និង ខ្លះទៀត មកពីប្រទេសអាស៊ីកណ្ដាល។ បើទោះជាយ៉ាងណា FSB មិនបានប្រាប់ឈ្មោះគោលដៅ នៃការរត់ពន្ធដទៃទៀតនោះឡើយ ហើយអាជ្ញាធរគ្រាន់តែប្រាប់ ថា គ្រឿងបន្លាស់យន្ដហោះទាំងនោះ ត្រូវបានបញ្ជូនទៅកាន់ប្រទេសអឺរ៉ុប។

ទីភ្នាក់ងារសន្ដិសុខរបស់រុស្ស៊ី បានបញ្ជាក់ ថា ក្រុមទាំងនោះបានទិញ និង បានជួសជុលយន្ដហោះយោធា ហើយគ្រឿងបន្លាស់ឧទ្ធម្ភាគចក្រ នៅក្នុងប្រទេសរុស្ស៊ី ត្រូវនាំចេញទៅកាន់អតិថិជននៅក្រៅប្រទេស ដោយអ្នកប្រើប្រាស់ទាំងនោះ កំពុងតែធ្វើសកម្មភាព នៅក្នុងនាមជាកងទ័ពអ៊ុយក្រែន៕ រក្សាសិទ្ធដោយ ៖ សារាយSN

×