Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីអ៊ុយក្រែន អះអាងថា ពូទីន ជាអ្នកនៅពីក្រោយការស្លាប់ថៅកែទាហានស៊ីឈ្នួលរុស្ស៊ី

រដ្ឋធានីកៀវ៖ មេដឹកនាំអ៊ុយក្រែន បានចោទប្រកាន់មេដឹកនាំវិមានក្រឹមឡាំង ជាអ្នកនៅពីក្រោយការស្លាប់របស់ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner នៅក្នុងឧបទ្ទវហេតុធ្លាក់យន្ដហោះ កាលពីថ្ងៃទី២៣ ខែសីហា ក្រោយពេលគាត់បានដឹកនាំការបោះមិនបានសម្រេច។

គេហទំព័ររបស់បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ថា ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃសុក្រ (ទី៨ ខែកញ្ញា) បានថ្លែងចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ជាអ្នកនៅពីក្រោយការស្លាប់របស់លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ស្ថាបនិក ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះ សម្លាប់មនុស្ស សរុប១០នាក់ កាលពីថ្ងៃទី២៣ ខែសីហា នៅជិតទីក្រុងមូស្គូ។

លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានអះអាង នៅក្នុងសុន្ទរកថាមួយ ថា «លោកប្រធានាធិបតី ពូទីន បានសម្លាប់លោក ព្រីហ្គោហ្ស៊ីន ហើយយ៉ាងហោចណាស់ យើងទាំងអស់គ្នា បានទទួលព័ត៌មាននេះខ្លះដែរ។ ឧបទ្ទវហេតុនេះ បានបង្ហាញ ថា បច្ចុប្បន្ន មេដឹកនាំរុស្ស៊ី មានភាពកម្សោយខាងនយោបាយ»។

លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner បានស្លាប់ជាមួយមនុស្ស ចំនួន៩នាក់ផ្សេងទៀត ក្រោយពេលយន្តហោះរបស់គាត់ បានហោះចេញពីរដ្ឋធានីម៉ូស្គូ ឆ្ពោះទៅកាន់ទីក្រុងសាំងផែធើរប៊ឺក ( Saint Petersburg) ហើយបានធ្លាក់ កាលពីថ្ងៃទី២៣ ខែសីហា នៅជិតរដ្ឋធានីរបស់រុស្ស៊ី។ ហេតុការណ៍នេះ បានកើតឡើង ក្រោយពេលលោក ព្រីហ្គោហ្ស៊ីន បានងើបបះបោរប្រដាប់អាវុធទ្រង់ទ្រាយធំ កាលពី២ខែកន្លងទៅ។ ប៉ុន្ដែការបះបោរ ចន្លោះពីថ្ងៃទី២៣-២៤ ខែមិថុនា នោះ មិនសម្រេច ហើយបានបញ្ចប់ទៅវិញភ្លាមៗ ក្រោមការសម្របសម្រួល ពីប្រធានាធិបតីបេឡារុស លោក អាឡិកសាន់ដឺរ លូកាសែនកូ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×