Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង ចេញប្រតិបត្ដិការនាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរតាក់ទិក ចំពេលអាមេរិកគំរាម

រដ្ឋធានីព្យុងយ៉ាង៖ បន្ទាប់ពីសហរដ្ឋអាមេរិក និង សម្ពន្ធមិត្ដរបស់ក្រុងវ៉ាស៊ីនតោន បានព្រមានដល់ក្រុងព្យុងយ៉ាង ជុំវិញការលក់គ្រឿងសព្វាវុធ ទៅឲ្យរុស្ស៊ី មិនបានប៉ុន្មានផង ឥឡូវនេះ មេដឹកនាំកូរ៉េខាងជើង បានបញ្ជាឲ្យបញ្ចេញប្រតិបត្ដិការនាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរភ្លាម ហើយសកម្មភាពបែបនេះ ហាក់បីដូចជាការផ្គើនឹងមហាអំណាចលោកខាងលិច។

សារព័ត៌មាន Alarabiya News បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី៨ ខែកញ្ញា ថា កូរ៉េខាងជើង បានចាប់ផ្តើមប្រតិបត្តិការ ជាលើកដំបូងនូវនាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរតាក់ទិក ចេញល្បាត នៅក្នុងដែនទឹក រវាងឧបទ្វីបកូរ៉េ និង ជប៉ុន។ នេះជាសកម្មភាពយោធាដ៏សំខាន់ នៃផែនការរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដើម្បីបង្កើតកងនាវាចរណ៍ បំពាក់ដោយអាវុធនុយក្លេអ៊ែរ សម្រាប់ប្រឆាំងនឹងសហរដ្ឋអាមេរិក ហើយសម្ពន្ធមិត្តអាស៊ីរបស់ក្រុងវ៉ាស៊ីនតោន។

បើតាមទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ ថា នាវាមុជទឹក No 841 ឈ្មោះ Hero Kim Kun Ok បន្ទាប់ពីបុគ្គលប្រវត្តិសាស្ត្រកូរ៉េខាងជើងដ៏លេចធ្លោមួយរូប ដែលបានចេញប្រតិបត្ដិការ កាលពីថ្ងៃពុធ (ទី៧ ខែកញ្ញា) ដោយមានលោក គីម ជាអ្នកមើលការខុសត្រូវ នៅក្នុងព្រឹត្តិការណ៍នោះ។

នៅក្នុងព្រឹត្ដិការណ៍ត្រួតពិនិត្យដល់ប្រតិបត្ដិការនាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរនោះ លោក គីម ជុងអ៊ុន បានអំពាវនាវស្នើឲ្យមានការអភិវឌ្ឍកងនាវាឲ្យបានឆាប់រហ័ស និង ការបំពាក់អាវុធនុយក្លេអ៊ែរ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×