Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះរញ្ជួយដីនៅប្រទេសម៉ូរ៉ុកកូ ស.ម្លាប់មនុស្សកើនឡើង ជាង២០០០នាក់

រាជធានីរ៉ាបាត (Rabat)៖ គ្រោះរញ្ជួយដី បានវាយប្រហារទៅលើប្រទេសម៉ូរ៉ុកកូ (Morocco) កាលពីរាត្រី ថ្ងៃសុក្រ ទី៨ ខែកញ្ញា ដោយបានសម្លាប់មនុស្ស បន្ដកើនឡើង ជាង២០០០នាក់ និង ជាង២ពាន់នាក់ផ្សេងទៀត រងរបួស។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ថា បើតាមទីភ្នាក់ងារវាស់ស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានឲ្យដឹង ថា គ្រោះរញ្ជួយដី កម្រិត ៦.៨រ៉ិចទ័រ បានវាយប្រហារ នៅក្បែរទីក្រុងអ៊ូកៃមេឌិន (Oukaimeden) នៃតំបន់ភ្នំអាត្លាស់ (Atlas) មានចម្ងាយ៧៥គីឡូម៉ែត្រ ពីទីក្រុងទីក្រុងម៉ារ៉ាកេស (Marrakesh) ប្រទេសម៉ូរ៉ុកកូ ។

អ្នកនៅរស់រាន មានជីវិតពីការរញ្ជួយដី នៅម៉ូរ៉ុកកូ បានប្រមូលផ្តុំគ្នាមួយយប់ នៅទីវាល នៅលើភ្នំ High Atlas កាលពីថ្ងៃសៅរ៍ (ទី៩ ខែកញ្ញា) ក្រោយការរញ្ជួយដីដ៏សាហាវបំផុតរបស់ប្រទេសនេះ នៅក្នុងរយៈពេលជាង៦ទសវត្សរ៍ បានសម្លាប់មនុស្ស ជាង២០០០នាក់ និង បានចោលកាកសំណល់ នៅពាសពេញភូមិ។

ក្រសួងមហាផ្ទៃ បានអះអាង ថា មនុស្សចំនួន ២០១២នាក់ ត្រូវបានសម្លាប់ និង ២០៥៩នាក់ផ្សេងទៀត បានរងរបួស ហើយក្នុងនោះមាន១៤០៤នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ង៕ រក្សាសិទ្ធដោយ ៖ សារាយSN

×