Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្រ្ដីថ្មីរបស់ថៃ ដាក់គោលនយោបាយ ជួយសម្រាលបន្ទុកចំណាយរបស់ពលរដ្ឋ

រាជធានីបាងកក៖ នាយករដ្ឋមន្រ្ដីថ្មីថៃ ចេញមកពីគណបក្សភឿថៃ បានដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ចថ្មីរបស់ខ្លួន ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ និង បន្ធូរបន្ថយដល់បន្ទុកចំណាយរបស់ប្រជាពលរដ្ឋ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១១ ខែកញ្ញា ថា សេចក្តីព្រាងគោលនយោបាយ មានកម្រាស់៤៣ទំព័រ ត្រូវបានចេញផ្សាយ កាលពីថ្ងៃសុក្រ (ទី៨ ខែកញ្ញា ឆ្នាំ២០២៣) ថា ផែនការនេះ ត្រូវបានពិនិត្យយ៉ាងទូលំទូលាយ និង រងការរិះគន់ដោយសាធារណជន ជុំវិញកង្វះគោលនយោបាយ ដែលគណបក្សចម្រុះបានស្នើឡើង នៅក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត កាលពីថ្ងៃទី១៤ ខែឧសភា។ ជាមួយនឹងការបែងចែកក្រសួងសេដ្ឋកិច្ចសំខាន់ៗជាច្រើន ក្រោមការគ្រប់គ្រងរបស់គណបក្សភឿថៃ នោះ វិស័យឯកជន សង្ឃឹម ថា ការធ្វើសមាហរណកម្ម រវាងក្រសួងផ្សេងៗគ្នា នឹងកាន់តែមានភាពរលូន ដូចដែលបានកើតឡើងជាញឹកញាប់ កាលពីអតីតកាល។

គណៈរដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ បានចាប់ផ្តើមការងាររបស់ខ្លួន កាលពីសប្តាហ៍មុន ខណៈលោកនាយករដ្ឋមន្រ្តី ស្រេតថា ថាវីស៊ីន  (Srettha Thavisin) បានដឹកនាំសមាជិករបស់ខ្លួន ចូលរួមពិធីស្បថ កាន់មុខតំណែង នៅក្នុងវិមានរដ្ឋាភិបាល។ ប៉ុន្ដែរដ្ឋមន្ត្រីថ្មីជាច្រើន មិនបានរង់ចាំនូវការប្រកាស អំពីគោលនយោបាយ ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃនេះនោះទេ ដោយសារតែពួកគាត់បានចូលមកកាន់ការិយាល័យថ្មីរបស់ពួកគាត់ភ្លាមៗ រៀងៗខ្លួន។

លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្ដីថ្មីរបស់ប្រទេសថៃ បានបញ្ជាក់ ថា រដ្ឋាភិបាលថ្មីរបស់គាត់ បានដាក់ចេញនូវគោលនយោបាយ បង្កើននូវកំណើន GDP  ប្រចាំឆ្នាំយ៉ាងហោចណាស់ ៥ភាគរយ ហើយនឹងជួយសម្រាលដល់បន្ទុកការចំណាយរបស់ប្រជាពលរដ្ឋ ដោយរាប់បញ្ចូលទាំងការពន្យាពេលសងបំណុលរបស់កសិករ ហើយបញ្ចុះថ្លៃប្រេងឥន្ធនៈ និង អគ្គិសនី។

លោកមហាសេដ្ឋី ស្រេតថា ថាវីស៊ីន បានលើកឡើង អំពីការកំណត់ទិសដៅកំណើនសេដ្ឋកិច្ចនេះ នៅក្នុងការចុះទៅត្រួតពិនិត្យទំនប់ទឹកឧប៊ុនរតនា នៅក្នុងខេត្តខនខែនកាលពីថ្ងៃសុក្រ ជាទីដែលគាត់បានទទួលរបាយការណ៍សង្ខេប អំពីស្ថានភាពគ្រោះរាំងស្ងួត និង ការគ្រប់គ្រងទឹក នៅក្នុងខេត្ត នាភាគឦសានមួយនេះ។

លោក សេថាភុត ស៊ូធីវ៉ាតណារូភុត (Sethaput Suthiwartnaruput) ទេសាភិបាលធនាគារថៃ បានបញ្ជាក់ ថា កំណើនសេដ្ឋកិច្ចទាបបែបនេះ បានកើតឡើង  ដោយសារកត្តាខាងក្រៅ ខណៈធនាគារកណ្តាល គ្រោងនឹងពិនិត្យមើលឡើងវិញនូវការវាយតម្លៃសេដ្ឋកិច្ចរបស់ខ្លួន ក្នុងខែកញ្ញានេះ។

ធនាគារកណ្តាលថៃ (BoT) កាលពីថ្ងៃអង្គារ បាននកាត់បន្ថយនូវការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់ឆ្នាំ២០២៣ ក្រោយពេលទទួលបានផលិតផលក្នុងស្រុកសរុប (GDP) និង អត្រាអតិផរណាទាបជាងការព្យាករ។ ប្រទេសថៃ បានសម្រេចកំណើនផ GDP នៅក្នុងអត្រា ១,៨ភាគរយ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣ ដោយទាបជាងការព្យាកររបស់ធនាគារកណ្តាល។ សេដ្ឋកិច្ចរបស់ថៃ អាចនឹងមានកំណើន ៣,៦ភាគរយ នៅឆ្នាំ២០២៣នេះ ដោយកម្រិតអតិផរណា នឹងត្រូវគេរំពឹងថា នឹងធ្លាក់ចុះ នៅក្នុងចន្លោះពី១ ទៅ ៣ភាគរយ។

ប្រទេសថៃ បានសម្រេចកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងអត្រា ១,៨ភាគរយ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣។ នេះជាកំណើនទាបជាងការព្យាករ។ ដោយឡែក  បានព្យាករ ថា សេដ្ឋកិច្ចថៃ អាចមានកំណើន រហូតដល់៣,៦ភាគរយ នៅឆ្នាំ២០២៣ ហើយអតិផរណា ត្រូវគេរំពឹង ថា នឹងធ្លាក់ចុះ នៅក្នុងរង្វង់ពី ១ទៅ៣ភាគរយ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×