ស្ទឹងត្រែង ៖ មកដល់ពេលនេះ សមត្ថកិច្ចពាក់ព័ន្ធហាក់មើលរំលង ល្បែងស៊ីសងជល់មាន់ ឡូតូឆ្នោតយូគីស៊ីសងតាមអនឡាញ បើកលេងដោយចំហរ នៅតាមតារាងបាល់និងហាងលក់កាហ្វេ។
មហាជនមានការងឿងឆ្ងល់ថា នៅតាមទីប្រជុំជន ជាពិសេសតាមហាងកាហ្វេនិងតារាងបាល់ទះ ស្ទើរគ្រប់កន្លែងសុទ្ធតែមានបង្កប់ល្បែងអនឡាញស៊ីសងបែបនេះ។ តើមានប្រយោជន៍ដល់ប្រជាជនអ្វីខ្លះ។ គឺមានតែបំផុសឱ្យពួកគាត់ប្រព្រឹត្តអំពើឧបាយមុខ។ មិនបានផ្ដល់ផលប្រយោជន៍រីកចម្រើនអ្វី ដល់ក្រុមគ្រួសារនិងសង្គមជាតិនោះទេ។

ផ្ទុយទៅវិញការបើកល្បែងស៊ីសង ដូចជាការបង្កើនបទល្មើសផ្សេងៗ កើតឡើងក្នុងសង្គម ចោរលួចចោរឆក់ប្លន់ គ្រឿងញៀនជាដើម។
អ្នកដែលបានផលប្រយោជន៍ គឺម្ចាស់អាជីវកម្ម និងស្ថាប័នមានសមត្ថកិច្ចមួយចំនួនតែប៉ុណ្ណោះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី





