Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការលើកលែងទិដ្ឋាការរបស់ថៃ សម្រាប់អ្នកទេសចរ អាចកើបលុយរាប់ពាន់លានដុល្លារ

spot_img

រាជធានីបាងកក៖  វិស័យទេសចរណ៍របស់ប្រទេសថៃ ជួយបង្កើនប្រាក់ចំណូលបាន ចំនួន ១៨,៤ភាគរយ ឬស្មើនឹងប្រហែលជិត ១ភាគប្រាំ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ ហើយឥឡូវប្រទេសអាស៊ានមួយនេះ កំពុងតែដាក់ចេញនូវគម្រោងការ លើកលែងទិដ្ឋាការ សម្រាប់ជនជាតិចិន ជាមួយនឹងក្ដីសង្ឃឹម ទាក់ទាញអ្នកទេសចរ មកពីប្រទេសផ្សេងៗ ជាពិសេស ប្រទេសមហាយក្សនៅអាស៊ី ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ថា ទីភ្នាក់ងារទេសចរណ៍ជាច្រើន បានអះអាង  ថា ក្រុមហ៊ុនប្រតិបត្ដិការវិស័យទេសចរណ៍ នៅខេត្តភូកេត មានក្តីសង្ឃឹមយ៉ាងមុតមាំ ចំពោះអ្នកទេសចរជនជាតិកាហ្សាក់ស្ថាន ត្រូវបានកំណត់ ថា នឹងកើនឡើង តាមរយៈផែនការលើកលែងទិដ្ឋាការ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រោះប្រទេសនេះ ក្លាយទីផ្សារទេសចរណ៍មួយនេះ មានសក្តានុពលខ្ពស់។

អាជ្ញាធរទេសចរណ៍ថៃ ហៅកាត់ TAT បានអះអាង ថា សមត្ថភាពកៅអី នៃជើងហោះហើរមកពីចិន នៅក្នុងត្រីមាសចុងក្រោយ គឺមានប្រហែល ៤00 000 កៅអី ពោលគឺមានចំនួនទាបជាង៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០១៩។

លោក ស៊ីសឌីវ៉ាច ឈីវ៉ារ៉ាតថាណាផន (Sisdivachr Cheewarattanaporn) ប្រធានសមាគមភ្នាក់ងារទេសចរណ៍ថៃ បានអះអាង ថា វានឹងពិបាកបង្កើន ចំនួនជនជាតិចិន ចូលមកដើរលេងប្រចាំខែ រហូតដល់ ៧00 000នាក់ ដើម្បីឈានដល់គោលដៅកំណត់របស់រដ្ឋាភិបាល ចំនួន៥លាននាក់ នៅឆ្នាំ២០២៣នេះ ខណៈអ្នកទេសចរ ត្រូវតែបង្កើនទ្វេដង ចាប់ពី ៣៥0 000 នៅក្នុងរយៈពេលមួយខែ ចាប់ពីឥឡូវនេះទៅ។ អ្នកទេសចរចិន បានមកដល់ប្រទេសថៃ ប្រហែល ២,២៨លាននាក់ ត្រូវបានកត់ត្រា ចន្លោះពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។

លោក ស៊ីសឌីវ៉ាច ឈីវ៉ារ៉ាតថាណាផន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ថៃ  បានបន្ដ ថា «យើងសូមកោតសរសើរ ចំពោះការសម្រេចចិត្តដ៏ឆាប់រហ័សមួយ នៅក្នុងការអនុវត្តគម្រោងលើកលែងទិដ្ឋាការ ដើម្បីជួយដល់ទីផ្សារទេសចរណ៍។ បើទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងបញ្ហាប្រឈមផ្សេងៗទៀត នៅសេសសល់ ជាពិសេស កេរ្តិ៍ឈ្មោះសុវត្ថិភាពមិនល្អរបស់ប្រទេសថៃ នៅក្នុងចំណោមអ្នកនិយមលេងអ៊ិនធើរណេតចិន និង ជើងហោះហើរ មិនគ្រប់គ្រាន់។ គោលនយោបាយនេះ ត្រូវគេរំពឹង ថា នឹងជំរុញឱ្យទីផ្សារទេសចរណ៍កើនឡើង រហូតដល់៥០ភាគរយ»។

បើតាមគេហទំព័រ Thaiwebsite បានឲ្យដឹង ថា នៅក្នុងឆ្នាំ២០២៣នេះ ថៃរំពឹង ថា នឹងទទួលបានអ្នកទេសចរ រហូតដល់២៥លាននាក់។ ចំនួនអ្នកទេសចរ មកទស្សនា នៅក្នុងប្រទេសថៃ បានកើនឡើង ពី៣៥,៣៥លាននាក់ នៅក្នុងឆ្នាំ២០១៧ ដល់ ៣៨,២៨លាននាក់ នៅក្នុងឆ្នាំ២០១៨ ហើយបន្ទាប់មក កើនដល់៣៩,៩២លាននាក់ នៅក្នុងឆ្នាំ២០១៩ នៅមុនពេលផ្ទុះវិបត្ដិជំងឺរាតត្បាតកូវីដ។

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (NESDC) បានថ្លែង ថា វិស័យទេសចរណ៍ បានដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍប្រទេសថៃ។ វិស័យទេសចរណ៍ ជួយបង្កើនប្រាក់ចំណូលបាន ចំនួន១៨,៤ភាគរយ ឬស្មើនឹងប្រហែលជិត១ភាគប្រាំ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ។

លោក ស៊ីសឌីវ៉ាច ឈីវ៉ារ៉ាតថាណាផន (Sisdivachr Cheewarattanaporn) ប្រធានសមាគមភ្នាក់ងារទេសចរណ៍ថៃ បានបន្ថែម ថា ជាមួយនឹងគម្រោងរបស់នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) នឹងទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសចិន នៅខែក្រោយនេះ រដ្ឋាភិបាលរបស់គាត់ គួរតែប្រើប្រាស់ឱកាសនេះ សម្រាប់បញ្ចុះបញ្ចូលសមភាគីចិន អំពីកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ដោយស្នើឱ្យរដ្ឋាភិបាលក្រុងប៉េកាំង ជួយគ្រប់គ្រងព័ត៌មានក្លែងក្លាយ អំពីប្រទេសថៃ ដែលកំពុងតែរីករាលដាល នៅលើតាមបណ្តាញសង្គមរបស់ចិន។

លោក ស៊ីសឌីវ៉ាច ឈីវ៉ារ៉ាតថាណាផន ប្រធានសមាគមភ្នាក់ងារទេសចរណ៍ថៃ បានសង្កត់ធ្ងន់ ថា គោលនយោបាយគ្មាន ឬ លើកលែងទិដ្ឋាការ នឹងផ្តល់អត្ថប្រយោជន៍ កាន់តែច្រើនឡើង ដល់អ្នកដើរកម្សាន្ដម្នាក់ៗ នៅដើមសប្តាហ៍នេះ ខណៈអ្នកធ្វើដំណើរ ជាមួយក្រុមហ៊ុនទេសចរណ៍ ត្រូវរង់ចាំ រយៈពេល ១ខែទៅ២ខែ ពីព្រោះក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ នឹងមិនបន្តនូវការលក់កញ្ចប់ទេសចរណ៍របស់ពួកគេឡើងវិញឲ្យបានពេញលេញ ប្រសិនបើពួកគេមិនប្រាកដ អំពីតម្រូវការគ្រប់គ្រាន់។ ជាងនេះទៅទៀត ដោយសារពលរដ្ឋចិនជាច្រើន បានជួបប្រទះនឹងការលំបាក នៅក្នុងការស្នើសុំលិខិតឆ្លងដែន ទើបក្លាយជាឧបសគ្គបន្ថែមមួយទៀត ខណៈរដ្ឋាភិបាលថៃ មិនអាចដោះស្រាយបាន ដោយគ្មានជំនួយពីរដ្ឋាភិបាលក្រុងប៉េកាំង។

មន្រ្ដីមួយរូបរបស់អាជ្ញាធរទេសចរណ៍ថៃ ហៅកាត់ TAT ស្នើសុំលក្ខខណ្ឌមិនអត្ដសញ្ញាណ បានអះអាង ថា គោលការណ៍គ្មានទិដ្ឋាការ នឹងមានផលប៉ះពាល់តិចតួច ប្រសិនបើចំនួនកៅអីរបស់ក្រុមហ៊ុនអាកាសចរណ៍ មិនពង្រីក ចាប់ពី ៤00 000 កៅអី ឡើងទៅ នៅក្នុងត្រីមាសចុងក្រោយ។ ទន្ទឹមគ្នាននេះ អាជ្ញាធរទេសចរណ៍ថៃ កំពុងតែធ្វើការជាមួយគ្រប់ក្រុមហ៊ុនអាកាសចរណ៍ ដើម្បីបង្កើននូវជើងហោះហើរ កាន់តែច្រើនទៅកាន់ប្រទេសចិន ហើយជំរុញកត្តាផ្ទុករហូតដល់ចន្លោះពី៨០ទៅ៨៥ភាគរយ នៅក្នុងត្រីមាសទី៤ ដោយកើនឡើងចំនួន៤០ភាគរយ ចាប់ពីបច្ចុប្បន្ននេះឡើងទៅ។

លោក ស៊ីរីផាកន ជាវសាមូត (Siripakorn Cheawsamoot) អនុប្រធានអាជ្ញាធរទេសចរណ៍ថៃ  បានបញ្ជាក់ ថា ទីផ្សារទេសចណ៍ដ៏មានសក្ដានុពល គឺភ្ញៀវទេសចរម្នាក់ៗ អាចចំណាយ ចំនួន៤ ៣៦៥បាតរបស់ថៃ ឬស្មើនឹងប្រហែល១២២ដុល្លារអាមេរិក នៅក្នុង១ថ្ងៃ។ បើគិតជាមធ្យម គឺភៀវទេសចរ អាចនឹងដើរលេងកម្សាន្ដ ឬ ស្នាក់នោះ រហូតដល់១៤ថ្ងៃ៕ រក្សាសិទ្ធដោយ ៖ សារាយSN

spot_img
×