Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសជនបរទេសម្នាក់ សង្ស័យស្រវឹងស្រា បើករថយន្ត LexusLX570 ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់២កង់

spot_img

ភ្នំពេញ ៖ សង្ស័យថាស្រវឹងស្រា បុរសជនបរទេសម្នាក់ រួមដំណើរជាមួយនិងនារីជាច្រើននាក់ទៀត បានបើករថយន្តស៊េរីទំនើបម៉ាក LexusLX570 មួយគ្រឿង ក្នុងល្បឿនលឿនបានរេចង្កូត ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់ចំនួន២កង់ ចំណែករថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ជាប់ផ្អើលកាលពីវេលាម៉ោង ១និង ៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ខែកញ្ញាឆ្នាំ ២០២៣ ចំណុចនៅនឹងស្តុកក្តាន់ពីរ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

បើយោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ រួមដំណើរជាមួយនឹងនារីជាច្រើននាក់ទៀត បានបើករថយន្តស៊េរីទំនើបម៉ាក Lexus LX 570 ពណ៌សមគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2AT-2627 បើកបរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុខាងលើ ខ្វះការប្រុងប្រយ័ត្នក៏បានរេចង្កូតរថយន្តទៅខាងឆ្វេងដៃ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់ចំនួនពីរកង់ ខ្ទាតចេញពីកន្លែងដើម ទៅទៅបិទផ្លូវម្ខាងទៀត ចំណែកឯរថយន្តរថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងកំណំ សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើមួយនេះ មិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សខូចខាតតែរថយន្តនិងទ្រូងផ្លូវចំនួនពីរកង់តែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ហើយក៏បានទាក់ទងទៅ មន្ត្រីផ្នែកជំនាញចរាចរណ៍បន្តឲ្យចុះមកវាស់វែង រួចស្ទូចយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត

spot_img