Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិសខណ្ឌដង្កោ បង្រ្កាបក្រុមចោរកាប់ប្លន់យ៉ាងសកម្មមួយសំបុក ឃាត់ខ្លួនជនសង្ស័យ៥នាក់

spot_img

ភ្នំពេញ ៖ លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឲ្យដឹងថា: កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៤ និង៣០នាទីទៀបភ្លឺ ត្រង់ចំណុចស្ថានីយ៍ប្រេង សាំងតូតាល់ ស្តុបឬស្សីសាញ់ ផ្លូវបេតុងព្រៃស ស្ថិតនៅភូមិប្រការ  សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីក្រុមចោរប្លន់ទាំងនេះ បានធ្វើសកម្មភាពកាប់ប្លន់ម៉ូតូជនរងគ្រោះ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះនិងបានបើកការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ៖

១/ឈ្មោះ ញ៉ែម ពន្លក ហៅ រតនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិបាគូ សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
២/ឈ្មោះ ហេន រ៉ាឌី ហៅ ឌី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ បឹង សាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
៣/ឈ្មោះ ហនទិត្យ ច័ន្ទដារ៉ា ហៅ រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិមានជ័យ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
៤/ឈ្មោះ លី ធា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ សង្កាត់ស្ទឹង មានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ (អ្នកយកម៉ូតូទៅលក់០៣គ្រឿង) ។
៥/ឈ្មោះ ប៉ែន សុខគា ហៅ ហួ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិត្នោត ជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

វត្ថតាងចាប់យក៖ ១/កាំបិតប៉័ងតោដងឈើប្រវែង៣០សង់ទីម៉ែត្រចំនួន០១, ២/ខ្សែក្រវ៉ាត់ក្បាលដែកប្រវែង៩០ សង់ ទីម៉ែត្រចំនួន០១, ៣/ទូរស័ព្ទដៃម៉ាកOPPO ពណ៌ខ្មៅចំនួន០១គ្រឿង, ៤/ទូរស័ព្ទដៃម៉ាកXiaomiពណ៌ខ្មៅចំនួន០១, ៥/កាបូប ស្ពាយក្រឡាការ៉ូពណ៌ក្រម៉ៅចំនួន០១, ៦/ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ខៀវលាយសពាក់ផ្លាកលេខបាត់ដំបង1AI-8003  ចំនួន០១គ្រឿង (របស់ជនសង្ស័យឈ្មោះ ហេង រ៉ាឌី ហៅ ឌី) ៧/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ទឹក មាស ពាក់ផ្លាកលេខកណ្តាល1AC-3443  ចំនួ០១គ្រឿង (របស់ជនសង្ស័យ ឈ្មោះ ញ៉ែម ពន្លក ហៅ រតនា)។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា៖ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៤និង៣០នាទី សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចស្ថានីយ៍ប្រេង សាំងតូតាល់ ផ្លូវបេតុង ស្ថិតនៅភូមិប្រការ  សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យចំនួន០៤នាក់ ១/ឈ្មោះ ញ៉ែម ពន្លក ហៅ រតនា ភេទប្រុស អាយុ២០ឆ្នាំ ២/ឈ្មោះ ហេន រ៉ាឌី ហៅ ឌី ភេទប្រុស អាយុ១៨ឆ្នាំ ៣/ឈ្មោះ ហនទិត្យ ច័ន្ទដារ៉ា ហៅ រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ៤/ឈ្មោះ លី ធា ភេទ ប្រុស អាយុ១៨ឆ្នាំ ជិះម៉ូតូ០២គ្រឿង ទី១ ម៉ាកស៊ុយស៊ូគីនិច ពណ៌ខៀវលាយស ពាក់ផ្លាកលេខបាត់ ដំបង់1AI-8003  ចំនួន០១គ្រឿង (របស់ជនសង្ស័យឈ្មោះ ហេង រ៉ាឌី ហៅ ឌី) ទី០២ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាក លេខកណ្តាល1AC-3443ចំនួ០១គ្រឿង ហើយសមត្ថកិច្ចមានការសង្ស័យ ក៏បានហៅឱ្យធ្វើការត្រួតពិនិត្យឃើញ វត្ថុតាង ប្រព្រឹត្តបទល្មើស ១/កាំបិតប៉័ងតោដងឈើប្រវែង៣០សង់ទីម៉ែត្រចំនួន០១, ២/ខ្សែក្រវ៉ាត់ក្បាលដែកប្រវែង៩០ សង់ទីម៉ែត្រ ចំនួន០១នៅក្នុងកាបស្ពាយពណ៌ក្រឡាក្រម៉ៅ ដែលជនសង្ស័យឈ្មោះ លី ធា ស្ពាយជាប់នៅនឹងខ្លួន ហើយសមត្ថកិច្ចក៏បាន ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។

ក្រោយ ពីធ្វើការសាកសួរជនសង្ស័យ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេ (ជនសង្ស័យ) ពិតជាបានជិះម៉ូតូឌុបគ្នា ដើម្បីធ្វើសកម្មភាពធាក់ និងកាប់ប្លន់ យកម៉ូតូរបស់ប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ប្រាកដមែន ហើយកន្លងមកពួកគេ (ជនសង្ស័យ) និងបក្ខពួកផ្សេងទៀត ធ្លាប់បានធ្វើសកម្មភាពធាក់ និងកាប់ប្លន់យកម៉ូតូតាមផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ បានសម្រេចជាច្រើនលើក រួចសមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបក្ខពួកបានចំនួន០១ នាក់ ទៀត ឈ្មោះ ប៉ែន សុខគា ហៅ ហួ ភេទប្រុស អាយុ១៨ឆ្នាំ ត្រង់ចំណុចផ្ទះជួល ស្ថិតនៅភូមិត្នោតជ្រុំ៤ សង្កាត់ បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវីធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង០៥នាក់ខាងលើ បានឆ្លើយសារភាព ប្រាប់សមត្ថកិច្ចថា ពួកគេ (ជនសង្ស័យ) ពិតជាបានធ្វើ សកម្មភាពធាក់ និងកាប់ប្លន់យកម៉ូតូរបស់ជនរងគ្រោះតាមផ្លូវសាធារណៈជាច្រើនលើក ជាក់ស្តែងនៅថ្ងៃទី០២ ខែ កញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង០៥និង៤០នាទី ជនសង្ស័យ ទាំង០៥នាក់ខាងលើ បានធ្វើសកម្មភាពធាក់ និងកាប់ប្លន់យក ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ1JG-2103 ចំនួន០១គ្រឿង របស់ជនរងគ្រោះឈ្មោះ យ៉ុង យ៉ាន ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ ទីលំនៅសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រង់ចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ រួមនិងវត្ថុតាងខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី៕ រក្សាសិទ្ធដោយ ៖ សួងសាម

spot_img
×