Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលខេត្តពោធិ៍សាត់ ចាប់ខ្លួនជនសង្ស័យ ៦ នាក់ ករណីរំលោភនារីជនរងគ្រោះ

spot_img

ពោធិ៍សាត់ ៖ ករណីរំលោភសេពសន្ថវៈ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានចាប់ខ្លួនជនសង្ស័យ ៦ នាក់ពាក់ព័ន្ធករណីរំលោភនារីជនរងគ្រោះដែលនៅភូមិជាមួយគ្នា។

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ សមកិច្ចបានទទួលបណ្តឹងពី ឈ្មោះ សន ធន ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ពីបទរំលោភសេពសន្ថវ:មានស្ថានទម្ងន់ទោសទាក់ទងទៅនិងជនរងគ្រោះ ទៅលើកូនស្រី អាយុ១៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា កាលពីថ្ងៃទី ១៦ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង ៤:៤៥រសៀល នៅផ្ទះរបស់ឈ្មោះ លញ ចនតរ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលបង្កឡើងដោយជនសង្ស័យមានគ្នាចំនួន៦នាក់មានឈ្មោះដូចខាងក្រោម÷ ១. ខវ បញរព ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ២ .ជ សធ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិព្រៃខ្លុង ភូមិរកាត ស្រុកភ្នំក្រវា ខេត្តពោធិ៍សាត់ ៣ . ណន សណ ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិអូរ ឃុំ ព្រងិល ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ ៤ ហង បណ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ៥ .ទញ ចនតរជ ភេទប្រុស អាយុ ១៥ ឆ្នាំ រស់នៅភូមិព្រៃខ្លុង ឃុំ រកាត ខេត្តពោធិ៍សាត់ ៦ .ជ ជម ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ករណីនេះសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅតុលាការ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×